ផ្ទុះអណ្តូងរ៉ែនៅអុីរ៉ង់ស្លាប់និងរបួស៧៥នាក់

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានផ្សាយថា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ មាន ហេតុការណ៍ផ្ទុះអណ្តូងរ៉ែធ្យូងថ្មនៅខេត្ត Golestan ប្រទេសអុីរ៉ង់ សម្លាប់មនុស្ស ៣៥នាក់ និងជាង៣០នាក់រងរបួស។

ហេតុការណ៍ផ្ទុះខាងលើបានកើតឡើងនៅរសៀលថ្ងៃទី៣ ខែឧសភា ស្ថិតនៅ អណ្តូងធ្យូងថ្ម Zemestanyurt នៅពេល ដែលក្រុមកម្មករព្យាយាមបញ្ឆេះម៉ាស៊ីនរថភ្លើងដឹកធ្យូងចេញពីរូង។ មូលហេតុបណ្តាលឲ្យផ្ទុះគឺការលេចធ្លាយហ្គាស។

មន្ត្រីក្រសួងពលកម្មអុីរ៉ង់ លោក Ali Rabiei បានទៅកាន់កន្លែងកើតហេតុ ត្រួតពិនិត្យស្ថានភាពនិងសកម្មភាពជួយសង្គ្រោះ។

ចំនួនអ្នកស្លាប់ច្រើនដោយសារតែកម្មករមួយចំនួនឃើញមិត្តរួមការងារបស់ខ្លួនជាប់ខាងក្នុង ក៏ទៅជួយទើបបណ្តាលឲ្យ ថប់ដង្ហើមស្លាប់តែម្តង។

អុីរ៉ង់បានខួងយកធ្យូងថ្មប្រមាណ១,៦៨លានតោននៅក្នុងឆ្នាំ២០១៦ ហើយ នាំចេញមួយចំនួនតូចប៉ុណ្ណោះ ក្រៅពីនេះប្រើប្រាស់នៅក្នុងស្រុកទៅលើវិស័យឧស្សា ហកម្មផលិតដែកថែប៕

Er (1) Er (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print