ស្រ្តីវ័យក្មេងម្នាក់លោតសម្លាប់ខ្លួនពីលើអគារខុនដូ៩៩៩ជាន់ទី៥មិនស្លាប់តែរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីវ័យកេ្មងម្នាក់បានដាច់ចិត្ត លោតពីលើអគារខុនដូ៩៩៩ ជាន់ទី៥ បណ្ដាលឲ្យបោកក្បាលរងរបួសធ្ងន់ធ្ងរ និងបាក់ដៃជាច្រើនកំណាត់ត្រូវប្រជាពលរដ្ឋហៅរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀតកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០១៧ នៅចំណុចខុនដូ៩៩៩ ស្ថិតនៅភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងទំពុនបាន ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ តូ នី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះស្នាក់ នៅកន្លែងកើតហេតុខាងលើនាងបានលោតពីលើជាន់ទី៥ ក្នុងគោលបំណង សម្លាប់ខ្លួនបែបនេះមិនដឹងមានមូលហេតុអ្វីនៅ ឡើយទេ ហើយក៏មិនទាន់មានសាច់ញាតិណាដឹងដែរ ។

បើតាមប្រភពព័ត៌មានពីបុគ្គលិកសន្តិសុខដែលយាមនៅខុនដូ៩៩៩ បានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុគឺកាលពីវេលាទៀបភ្លឺថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០១៧ គាត់បានឮសូរសំឡេងលាន់ដូច ធ្លាក់អ្វីពីលើទីទួលខ្ពស់នៅចំណុចដីឡូត៍ សម្ភារសំណង់របស់ខុនដូនេះហើយពួក គាត់នាំគា្នយកភ្លើងពិលចាំងរកមើលតែមិន ឃើញ ហើយរហូតទាល់តែភ្លឺម៉ោង៧ព្រឹកថ្ងៃខែដដែលក៏នាំគា្នដើររកម្ដងទៀត ស្រាប់ តែឃើញស្រ្តីវ័យក្មេងដែលស្នាក់នៅខុនដូជាន់ទី៥លេខF០៥-៥០៩A កំពុងដេកក្នុងថ្លុកឈាមនៅជាន់ក្រោមគួរឲ្យរន្ធត់។

សន្តិសុខដដែលបានបន្តថា ក្រោយមកពួកគាត់បានទាក់ទងទៅសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានឲ្យជួយទាក់ទងហៅរថយន្ត សង្គ្រោះបន្ទាន់ផង ព្រោះឃើញជនរងគ្រោះ នៅកម្រើកដៃជើងតែសន្លប់។ លុះមួយ សន្ទុះក្រោយមកសមត្ថកិច្ចមកដល់បានហៅរថយន្តសង្គ្រោះមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀតមកដឹកយកទៅសង្រ្គោះភ្លាមៗ តែម្តង ៕ តាឡឹម

...

IMG_1812 IMG_1827 IMG_1809 IMG_1828 IMG_1813

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print