លាក់ដាវតាមខ្លួនការពារសុវត្ថិភាព ត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួនក្មេងស្ទាវ២នាក់ បន្ទាប់ពីឆែករកឃើញដាវ១ដើមដែលពួកគេលាក់ទុកតាមខ្លួនពេលធើដំណើរតាមដងផ្លូវសាធារណៈទុកគ្រាន់ការពារខ្លួន កាលពីវេលាម៉ោង១០យប់ថ្ងៃទី០៧ខែឧសភា ឆ្នាំ២០១៧នៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ទី១មានឈ្មោះ ស៊ាង ឆឹង ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរធ្វើសន្តិសុខ ទី២ ឈ្មោះ ជួន សេងហាក់ អាយុ១៨ឆ្នាំ គ្មានមុខរបរពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខស្នាក់នៅបន្ទប់ផ្ទះជួលជាមួយគ្នា។ ពួកគេទាំង២នាក់នោះ ត្រូវបានប៉ូលិសដាក់បន្ទុកចោទពីបទ ប្រើប្រាស់អាវុធខុសច្បាប់ ដែលភាគច្រើនកន្លងមកជនប្រភេទនេះ តែងតែលួចធ្វើសកម្មភាពប្លន់គំរាម
គេយកលុយឬយកទ្រព្យសម្បត្តិផ្សេងៗ និងអាចបង្ករជាអំពើហឹង្សាមកលើគូរកនកើតមាននូវ ភាពច្របូកច្របល់ បាត់បង់សណ្តាប់ធ្នាប់ និងអសន្តិសុខសង្គម។

សមត្ថកិច្ចបានអោយដឹងថា  មូលហេតុដែលនាំអោយមានការឃាត់ខ្លួនជនសង្ស័យខាងលើនោះ មុនដំបូងខាងសមត្ថកិច្ចបានកំពុងតែ យាមល្បាតក្នុងមូលដ្ឋាន ក៏បានប្រទះឃើញជននេះកំពុងតែ ដើររេរានៅតាមផ្លូវលេខ១០១៩ ដោយមានសង្ស័យក៏ឃាត់ត្រួតពិនិត្យឆែករកឃើញមានដាវកែច្នៃ១ដើម ដែលជនសង្ស័យឈ្មោះស៊ាង ឆឹង លាក់សៀតទុកក្នងចង្កេះខោខាងឆ្វេង ទើបឃាត់ខ្លួនតែម្តង៕ តុង សីហា

...

9c96baf8-11d7-48c8-b946-9ef46dcf90a2 d76d3c90-15fd-477f-9bac-34fc2acf9ee8

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print