លោក ជា គឹមសេង ដឹកនាំកំលាំងទាំង៣ចុះប្រតិបត្តិការទប់ស្កាត់ជនចំណាកស្រុកឆ្លងដែនទៅកាប់ឈើគ្រញូង៣នាក់

ចែករំលែក៖

ខេត្តព្រះវិហារ ៖ នៅព្រឹក ថ្ងៃទី៨ ឧសភា នេះ ក្រោយទទួលបាននូវបទបញ្ជាយ៉ាងតឹងរឹងពីសំណាក់ឯកឧត្ត អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ដឹកនាំដោយលោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត ចុះទប់ស្កាត់ និងស្ទាក់ចាប់ក្រុមពលរដ្ឋខ្មែរចំនួន៣នាក់ ដែលលួចចូលទៅកាប់ឈើក្រញូងក្នុងទឹកដីប្រទេសថៃ ដោយខុសច្បាប់ នៅត្រង់ចំណុចពងចាប ដំរីងាប់លើភ្នំអានសេះ ក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារុ។

ក្នុងការបង្ក្រាបនេះ កំលាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្រុមប្រជាពលរដ្ឋខ្មែរ ដែលលួចទៅកាប់ឈើក្រញូងនោះបានចំនួន៣នាក់ និងរិបអូសឈើក្រញូងចំនួន៣២១គីឡូក្រាម ស្មើរនឹង៤១ដុំ។

ពលរដ្ឋដែលចាប់ខ្លួនបានខាងលើ ទី១.ឈ្មោះ ផន ភាព ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ទី២.ឈ្មោះ ទួន យឺន ភេទប្រុស អាយុ៣៧ឆ្នាំ និងទី៣.ឈ្មោះ ហុង ជួន ភេទប្រុស អាយុ៣៥ឆ្នាំ ទាំង៣នាក់នៅភូមិឃុំជាមួយគ្នា និងរកឃើញថា មានផ្ទុកសារជាតិថ្នាំញៀតទៀតផង។

បច្ចុប្បន្នជនសង្យ័យ និងវត្ថុតាំងត្រូវបានសមត្ថកិច្ចជំនាញផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត បានកសាងសំណុំរឿង ដើម្បីចាត់កាបន្តតាមផ្លូវច្បាប់៕  វណ្ណះ

...

Nak-1 Nak-2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print