លោកអូស្មាន ហាស្សាន់៖ការសម្រេចចិត្តនៅសន្លឹកឆ្នោតមួយសន្លឹកដ៏ត្រឹមត្រូវរបស់បងប្អូនគឺ់ជាការសម្រេចនូវជោគវាសនាដ៏រុងរឿងរបស់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ លោក អូស្មាន ហាស្សាន់សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណ បក្សប្រជាជនកម្ពុជា មានប្រសាសន៍ថាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូនក្នុងការបោះឆ្នោតជ្រេីសរេីសមេដឹកនាំគឺជាការសម្រេចទៅលេីជោគវាសនាដ៏រុងរឿងរបស់បងប្អូនដែលបានបន្តមកដល់សព្វថ្ងៃខណៈដែលបណ្តាប្រទេសមួយចំនួនផ្សេងទៀតបានរងនូវភាពបរាជ័យដោយសង្គ្រាមបង្ហូឈាមជាតិសាសន៍ខ្លួនឯងដោយសារតែនយោបាយបះបោនិងការមិនស្កប់ស្កល់នឹងភាពមានបានជាពិសេសដោយសារតែចាញ់បោកការញុះញង់របស់បរទេស។

មានប្រសាសន៍បែបនេះក្នុងឱកាសដែលលោកប្រធានគណៈចលនាអញ្ជេីញសំណេះសំណាល កាលពីថ្ងៃទី ០៦ ឧសភាឆ្នាំ២០១៧  ប្រកាសទទួលស្គាល់សម្រួលភារកិច្ច សមាជិកសមាជិការគណៈចលនាសាសនិកឥស្លាមកម្ពុជាខេត្តត្បូងឃ្មុំ និងខេត្តក៉ពង់ចាមនៅមន្ទីរគណបក្សប្រជាជនកម្ពុជាស្រុកក្រូចឆ្មារ និង ខេត្តកំពង់ចាមដែលមានការចូលរួមដោយមហាជនជាសមាជិកសមាជិការគណៈចលនា និង  គណបក្សប្រជាជនកម្ពុជាប្រមាណ១៤០០នាក់។

លោក អូស្មាន ហាស្សាន់បានក្រេីនរំលឹកដល់សមាសភាពគណៈចលនាពីសារសៈសំខាន់នៃការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សា ឃុំ សង្កាត់ថាគឺជាការបោះឆ្នោតសំខាន់បំផុតដែលទាមទារអោយបងប្អុូនជាសមាសភាពគណៈចលនា បន្តពង្រឹងនិងបំផុសបំផុលចលនា មហាជន យុវជននិងពលរដ្ឋគ្រប់រូប អោយបានជ្រាបនិងយល់អោយកាន់តែច្បាស់ព្រោះក្រុមប្រឹក្សាឃុំសង្កាត់ គឺជាអង្គឆ្នោតដែលឈានទៅការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនិងបោះឆ្នោតព្រឹទ្ឋសភាផងដែរ។

លោក អូស្មាន ហាស្សាន់បានរំលឹកពីគុណបំណាច់ជាច្រេីនដែលសម្រេចបានក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែនជាប្រធានហេីយក៏ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ហេតុនេះដេីម្បីបន្តអោយសាមិទ្ឋផលនានាកាន់តែដុះឡេីងគ្រប់ទិសទីសន្តិភាពក៏កាន់តែមានភាពរឹងមាំលោកប្រធានគណៈចលនាបានរំលឹកនូវការប្តេជ្ញាចិត្តយ៉ាងមុះមត់ដល់សមាជិកសមាជិការគណៈចលនាអោយរក្សានូវកម្លាំងចាស់ និងបន្ថែមកម្លាំងសមាជិកថ្មី អោយរក្សាសន្លឹកឆ្នោតមួយសន្លឹករបស់ខ្លួនម្នាក់ៗគឺជាសន្លឹកឆ្នោតដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជារៀងរហូតតទៅ ៕

...

image1 image2 image3 image4 image5 image6 image7

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print