ក្មេងស្ទាវ៣នាក់ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាឃាត់ខ្លួន​ បន្ទាប់ពីឆែកឆេររកឃើញគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាឃាត់ខ្លួន៣នាក់ ខណៈដែល ពួកគេ កំពុងជិះម៉ូតូចូលក្នុងកូលដៅឆែកអាវុធជាតិផ្ទះុកាលពី វេលា ម៉ោង ៩និង៣០នាទី ថ្ងៃទី ៨ខែឧសភា ឆ្នាំ ២០១៧ នៅតាម បណ្តោយ ផ្លូវព្រះមុនីវង្ស ស្ថិតក្នុង សង្កាត់ បឹងព្រលិត ខណ្ឌ ៧មករា រាជធានី ភ្នំពេញ ។

បើតាមប្រភពត៌មាន ពី សមត្ថកិច្ច បាន ឱ្យដឹងថា មុនកើតហេតុកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាសហការជាមួយសមត្ថកិច្ចបុ៉ស្តិ៍បឹងព្រលិតបានដាកើកូលដៅឆែកអាវុធជាតិផ្ទះុនៅចំណុចកើតហេតុខាងលើស្រាប់តែ ឃើញក្មេងស្ទាវ៣នាក់បានជិះម៉ូតូមួយគ្រឿងមា៉កនិច   ដោយមានការសង្ស័យក៏ត្រូវកម្លាំងសមត្ថកិច្ចក៏បានហៅអោយឈប់រួចធ្វើការឃាត់ខ្លួនត្រួតពិនិត្យនិង រកឃើញមានគ្រឿងញៀនមួយកញ្ចប់តូច។ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនក្មេងស្ទាវខាងលើយកមកធ្វើតះទឹកនោមហើយនោះមានតែម្នាក់ទេដែលមានសារធាតុញៀនចំណែក២នាក់ទៀតដោយមិនមានសារធាតុញៀនត្រូវសមត្ថកិច្ចអោយត្រលប់ទៅផ្ទះវិញ។

ជនសង្ស័យ១មានឈ្មោះ  ហុឹម ឃឹម ភេទ ប្រុស អាយុ ១៦ឆ្នាំ មាន ទីលំនៅផ្ទះជួលម្ដុំសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបុ៉ស្តិ៍បឹងព្រលិតនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីសួនាំចាត់ការតាមនីតិវិធី ៕

...

08e8b0fa-06a1-4e33-8fd6-4e722660d369 3993becf-c958-449f-8cb5-cf57648e7e16

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print