ស្រវឹងស្រា បើករថយន្តបុកក្បាលព្រួញចែកទ្រូងផ្លូវដាច់កាឡេទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ: រថយន្តម៉ាកកាមរីបាឡែន មួយគ្រឿងបើកបរដោយបុរសស្រវឹងស្រាម្នាក់បានបោះពួយយ៉ាងលឿន ទៅបុកក្បាលព្រួញចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តបែកកង់ខាងឆ្វេង និងដាច់កាឡេកង់ខាងឆ្វេងនៃផ្នែកខាងមុខបង្កភ្ញាក់ផ្អើល កាលពីវេលាម៉ោង០០និង៤០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

សាក្សី បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសមិនស្គាលឈ្មោះម្នាក់ អាយុជាង៣០ឆ្នាំ បានបើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតា កាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2V- 3229 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿន។ ខណ:មកដល់កន្លែងកើតហេតុរថយន្តនេះបាន រេចង្កូតទៅបុកក្បាលព្រួញ ចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តបែកកង់ខាងឆ្វេង នឹងដាច់កាឡេកង់មុខផ្នែកខាងឆ្វេង។ ចំណែកក្បាលព្រួញចែកទ្រូងផ្លូវវិញ បានត្រូវរថយន្តខាងលើបុកឆែបបន្តិច តែសំណាងល្អដែលមិនបង្កឲ្យនរណាម្នាក់រងរបួសក្នុងឧប្បត្តិហេតុនោះឡើយ។

សាក្សីបានឲ្យដឹងទៀតថាក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងយករថយន្តទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីដោះស្រាយនៅពេលក្រោយនតាមនីតិវិធីច្បាប់ គ្រាដែលអ្នកបើកបរស្រវឹងគេចខ្លួនបាត់នោះ ៕  ប្រាថ្នា

...

បុកចាក់អង្រែ២ បុកចាក់អង្រែ១

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print