២ករណីឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ និងចែកចាយគ្រឿងញៀន៣នាក់

ចែករំលែក៖

ខេត្តតាកែវ ៖ ជនសង្ស័យ៣ នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង និងស្រុកត្រាំកក់ ធ្វើការឃាត់ខ្លួនបន្ទាប់ពីធ្វើការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ដែលហេតុការបង្រ្គាបនេះធ្វើឡើងនៅថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០១៧ ដែលករណីបង្រាបទី១ស្ថិតនៅចំណុចភូមិ ពេជចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ និងករណីទី២ ស្ថិតនៅភូមិព្រៃឈើទាលក្រោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកសំរោង និងស្រុកត្រាំកក់ បានអោយដឹងថា បន្ទាប់ពីទទួលបានដំណឹងកម្លាំងអធិការដ្ឋាន បានធ្វើការសហការណ៍ជាមួយប៉ុស្តិ៍រដ្ឋបាល នៅតាមមូលដ្ឋានដែលករណីទី១ធ្វើការឃាត់ខ្លួនជនសង្ស័យបាន ០២ នាក់ ដែលទី ១ ឈ្មោះ អេន វី ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅនៅភូមិ ពេជចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោងខេត្តតាកែវ ទី ២ ឈ្មោះ ពេជ្រ ពៅ ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា  និងករណីទី ២ធ្វើការឃាត់ខ្លួនជនសង្ស័យបាន ០១ នាក់ នៅចណុចផ្ទះរបស់ឈ្មោះ ទួត ជា ភេទប្រុស ស្ថិតនៅ ភូមិ ព្រៃឈើទាលក្រោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវដែលជនសង្ស័យឈ្មោះ ជួន ឪរ៉ាល់ ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។

ទាំង២ករណី កម្លាំងជំនាញ់ធ្វើការដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៍សរចំនួន ០៦ កញ្ចប់ ស្បោងច្រកចំនួន ០៦ អាវុធកែឆ្នៃ ២ដើម ម៉ូតូ ០១ គ្រឿង វិទ្យុទាក់ទងមួយគ្រឿង កំទេចថ្នាំញៀនប្រើរួច ៣ កញ្ចប់តូច ទូរស័ព្ទដៃ ០៤ គ្រឿង និងសំភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ៕ ភ្នំដា

...

unnamed (2) unnamed (1)unnamed (3) unnamed (4) unnamed (5) unnamed (6) unnamed

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print