កូរ៉េខាងជើងស្នើប្រធានាធិបតីថ្មីកូរ៉េខាងត្បូងពិភាក្សា

ចែករំលែក៖

នៅថ្ងៃទី១១ខែឧសភាកូរ៉េខាងជើងបានអំពាវនាវ ឲ្យរដ្ឋាភិបាលថ្មីរបស់កូរ៉េខាងត្បូង បញ្ចប់ គោលនយោបាយប្រឈមមុខដាក់គ្នា ក្នុងនោះមានទាំងការធ្វើសមយុទ្ធរួមរវាងកូរ៉េខាងត្បូងនិងអាមេរិក ជាដើម។ការអំពាវនាវខាងលើកើតឡើងក្នុងពេលដែល ប្រធានាធិបតីថ្មីកូរ៉េខាងត្បូងស្បថចូលកាន់តំណែង ក្រោយការជាប់ឆ្នោតភ្លាមៗ។

សារព័ត៌មាន យ៉ុនហាប់របស់កូរ៉េខាងត្បូង បានដកស្រង ព័ត៌មានពីសារព័ត៌មានកូរ៉េខាងជើង បានផ្សាយថា  «កូរ៉េទាំងពីរ ចំបាច់ត្រូវតែគោរពគ្នា និងបើកនៅទំព័រថ្មី ឆ្ពោះទៅរកទំនាក់ទំនងល្អប្រសើរ និងឯកភាពជាតិ។ កូរ៉េខាងត្បូងនិងកូរ៉េខាងជើង ចាំបាច់ត្រូវតែស្វែងរកកិច្ចពិភាក្សា ចចារ នៅគ្រប់ថ្នាក់មន្ត្រី ពីធំដល់តូច។

ក្រៅពីនេះ កូរ៉េខាងជើងក៏បានអំពាវនាវ ដល់កូរ៉េខាងត្បូងបញ្ចប់សកម្មភាព បង្ហោះខាត់ប័ណ ចូលទៅកាន់កូរ៉េខាងជើង  ពិសេសគឺបញ្ចប់ភាពតានតឹងនៅពេលនេះ ដើម្បីបញជៀសនៅការប្រឈមមុខដាក់គ្នានៅតាមព្រមដែន និងនៅដែនសមុទ្រ។

ពលរដ្ឋកូរ៉េខាងត្បូង ក៏ដូចជាកូរ៉េខាងជើង សង្ឃឹមថា ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង លោក Moon  នឹងស្វែងរកដំណោះស្រាយធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរល្អប្រសើរឡើង ។ នៅក្នុងពេលឃោសនាបោះឆ្នោត លោក Moon ក៏បានសន្យាថា និងជម្រុញឲ្យមានកិច្ចចរចារ និង បោះបង់កម្មវិធីបរមាណូ។

ក្នុងប៉ុន្មានខែចុងក្រោយនេះ មានការកើនឡើង ភាពតានតឹងផ្នែកយោធានៅលើឧបទ្វីប ចំពេលដែលមានការ បាញ់បង្ហោះគ្រាប់មីស៊ីល ផ្លោងឆ្លងទ្វីបជាបន្ដបន្ទាប់ពីប្រទេស កូរ៉េខាងជើង ហើយក៏ត្រូវបានគេរំពឹងទុកថារបបកម្មុនិស្ដមួយនេះ អាចនឹងធ្វើតេស្តនុយក្លេអ៊ែរ មួយផ្សេងទៀតឬបាញ់គ្រាប់រ៉ុកកែត រយៈចម្ងាយឆ្ងាយ ដែលធ្វើឲ្យស្ថានភាព កាន់តែតានតឹងឡើង ។

បើតាមការលើកឡើង របស់អ្នកនាំពាក្យក្រសួងការពារជាតិនៃប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបច្ចុប្បន្ននេះកំពុងរក្សា បាននូវកម្រិត នៃជំហរការពារជាតិដ៏រឹងមាំរបស់ខ្លួន ដែលនោះជាការឆ្លើយតប របស់លោកទៅនឹង សំណួរមួយអំពីថាតើក្រសួងបាន គ្រោងនឹងបង្កើន កម្រិតប្រុងជើងការ មុននិងក្រោយព្រឹត្តិការណ៍បោះឆ្នោតជាតិជ្រើសរើសប្រធានាធិបតីថ្មីដើម្បីជ្រើសរើសអ្នកស្នងតំណែង ប្រធានាធិបតីបន្ទាប់ ពីលោកស្រី ផាក គឹនហេដែលត្រូវបានគេ ចោទប្រកាន់ពីបទ ទទួលសំណូក ក្នុងរឿងអាស្រូវ អំពើពុករលួយនេះ៕

...

60bdf07768e9a1a99e8feda54cbf2875 111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print