បញ្ហាទីបេនឹងតៃវ៉ាន់ជាចំណុចរសើបបំផុតនៅក្នុងនយោបាយរបស់ចិន

ចែករំលែក៖

បច្ចុប្បន្ន អ្វីដែលចិនព្រួយបារម្ភជាងគេនោះគឺការប្រកាសឯករាជ្យ របស់ទីបេនិង កោះតៃ វ៉ាន ទាំងនោះហើយទើបចិនរកគ្រប់ធម្យោបាយរារាំងតំបន់ទាំងពីរនេះ មានប្រាស្រ័យទាក់ទងនៅខាងក្រៅ។

កន្លងមក ក្រោយពេលដែលប្រធានាធិបតីអាមេរិកដូណាលត្រាំបានជួបពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំកោះតៃវ៉ាន ក៏រងការប្រតិកម្មយ៉ាងខ្លាំងពីរដ្ឋាភិបាលចិនដីគោក ។ដោចិនស្នើរដល់អាមេរិក ត្រូវតែគោលរព ចិនតែមួយដូចដែលបានព្រមព្រៀង។

ក្រុមអ្នកវិភាគបានលើកឡើងថា  បញ្ហាប្រសិនបើ កូរ៉េខាងជើងនិងកូរ៉េខាងត្បូង ត្រូវរូវគ្នាវិញនោះ អាមេរិកនិងមិនមានអ្វី ទៀត ដើម្បី បញ្ចូនទាហានមករារាំងចិនឡើយពង្រីកអំណាចឡើង គឺមានតែវិធីសាស្ត្រមួយគត់គឺ ការបំបែកបំបាក់ផ្ទៃក្នុងរបស់ចិន ដោយអាមេរិកគាំទ្រ តៃវ៉ាន និងទីបេ។

ចំណែកចិនវិញក៏បានដឹងយ៉ាងច្បាស់ពីហេតុការខាងលើ ដោយចិនបានប្រឆាំង រាល់ជំនួប រវាងអាមេរិក និងមេដឹកនាំតំបន់ទាំងពីរខាងលើ ។ ជាក់ស្តែងកន្លងមកថ្មីសមាជិកសភាអាមេរិក លោកស្រី Nancy Pelosi បានជួបសំណេះសំណាលជាមួយ សម្តេចសង្ឃ ទីប ដាឡៃ ឡាម៉ា នៅទីស្នាក់ការកណ្ដាល ប្រទេសឥណ្ឌាភាគខាងជើងក្នុងគោលបំណងទាក់ទាញចំណាប់អារម្មណ៍ ចំពោះសិទ្ធិមនុស្សនៅតំបន់ទីបេ។

សមាជិកសភាអាមេរិក លោក Nancy Pelosi ដែលដឹកនាំគណៈប្រតិភូមួយក្រុមបានចូលជួប ជាមួយនឹងមេដឹកនាំទីបេភៀសខ្លួន នៅទីក្រុង Dharamsalaកាលពីថ្ងៃអង្គារ ព្រមទាំងបានសន្យាថា នឹងឈរខាងព្រះសង្ឃមិនបោះបង់យុទ្ធនាការរបស់ខ្លួន ក្នុងការការពារសិទ្ធិមនុស្សដែលនេះបានធ្វើចិនអាក់អន់ចិត្តជាខ្លាំង បើទោះជាប្រធានាធិបតី ត្រាំសម្លឹងបង្កើតចំណងមិត្តភាព កាន់តែកក់ក្តៅឡើង ជាមួយចិន។

មន្ត្រីនាំពាក្យក្រសួងការបរទេសចិន GengShuangបាននិយាយថា ព្រះសង្ឃគឺជាអ្នកបំបែកបំបាក់នយោបាយ ប្រើប្រាស់សាសនាជាមូលហេតុដើម្បីចូលរួមសកម្មភាពប្រឆាំង នឹងរដ្ឋាភិបាលចិនហើយថាការជួបជាមួយសម្តេចសង្ឃដាឡៃ ឡាម៉ា របស់គណៈប្រតិភូអាមេរិកគឺបានបញ្ជូនសញ្ញខុសខ្លាំងមួយ ទៅឲ្យពិភពលោក អំពីឯករាជ្យភាពរបស់ទីបេនិងប្រឆាំងទៅនឹងកិច្ចសន្យារបស់អាមេរិកស្តីអំពីទីបេ៕

Donald-Trump-and-Tsai-Ing-wen-combo-photoAD1BB1C5-96AC-4865-AE33-C27C9F07C0F6_w1023_r1_s

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print