ឥណ្ឌា៖មនុស្ស២៤នាក់បានស្លាប់នៅក្នុងពិធីមង្គលការដោយសារដួលរលំជញ្ជាំង

ចែករំលែក៖

មនុស្ស២៤នាក់បានស្លាប់ក្នុងនោះរួមមានទាំងកុមារបួននាក់ផងដែរត្រូវបានស្លាប់ដោយសារការដួលរលំជញ្ជាំងមួយក្នុងអំឡុងពេលចូលរួមពិធីមង្គលការនៅភាគខាងលិចនៃប្រទេសឥណ្ឌាហើយមនុស្សជាច្រើនទៀតត្រូវបានរងរបួសនេះបើតាមការរាយការណ៍របស់ប៉ូលីស។

អាជ្ញាធរក្នុងតំបន់នោះបានថ្លែងថាៈកាលពីល្ងាចថ្ងៃពុធភ្ញៀវទាំងអស់ដែលបានអញ្ជើញចូលរួមពិធីអាពាហ៍ពិពាហ៍នេះត្រូវបាននៅក្រោមផ្ទះមួយដែលនៅជាប់នឹងជញ្ជាំងដែលដួលរលំដោយសារតែខ្យល់ព្យុះ។

មនុស្ស២៦នាក់ទៀតបានរងរបួសក្នុងនោះរួមមាន១៥នាក់រងរបួសធ្ងន់។អ្នកសង្គ្រោះម្នាក់នៅកន្លែងកើតហេតុក្នុងរដ្ឋRajasthanបាននិយាយថាៈយើងបានធើ្វការពេញមួយយប់យើងព្យាយាមជួយសង្រ្គោះមនុស្សអោយបានច្រើនវាជាហេតុការណ៍មួយគួរឱ្យខ្លាច!៕ប្រភពAFP

...

IMG_0816 IMG_0817 IMG_0818 IMG_0819

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print