ខេត្តកំពង់ឆ្នាំង ៖ បុរសជាអ្នកឡើងត្នោតម្នាក់បានស្លាប់ភ្លាមៗនៅនឹងគល់ត្នោត បន្ទាប់ពីឡើងត្នោតដល់ កត្នោតទៅហើយ ត្រូវរបូតដៃធ្លាក់មកដី បណ្តាលអោយស្លាប់មួយរំពេច ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នៅចំណុចភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចដែលបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ លៀង សៅ ភេទប្រុសអាយុ៣៧ឆ្នាំ មានប្រពន្ធ ឈ្មោះនងលឿនអាយុ៤៨ឆ្នាំមានកូន៤នាក់រស់នៅក្នុងបន្ទុកគ្រួសារមានមុខរបបឡើងត្នោតរសនៅក្នុងភូមិឃុំស្រុកកើតហេតុខាងលើ ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់អោយដឹងទៀតថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ រែកបំពង់ទឹកត្នោតសំដៅទៅឡើងត្នោតដូចរាល់ដង ពេលដែលបុរសរងគ្រោះទៅបាត់មួយសន្ទុះក៍ស្រាប់តែឮសម្លេងរបស់ធ្លាក់យ៉ាងខ្លាំង ដល់ពេលទៅមើលក៍ឃើញបុរសរងគ្រោះធ្លាក់ពីលើដើមត្នោតសន្លប់ស្តូកស្តឹងនៅទីនោះ ហើយបានស្រែកហៅគ្នីគ្នាអោយមកជួយ ពេលនាំគ្នាមើលឃើញថាជនរងគ្រោះ ដោយបានហៅក្រុមគ្រួសារជួយយកមកផ្ទះដើម្បីជួយសង្គ្រោះតែជនរងគ្រោះបានស្លាប់បាត់ទៅហើយ សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញ្ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ ។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីអោយដឹងឮផងដែរ ៕ ចន្ថា