តើឥណ្ឌានិងអាចចាប់ដៃគ្នា អភិវឌ្ឍន៍សេដ្ឋកិច្ច បោះបង់វិវាទ តាមព្រំដែន?

ចែករំលែក៖

ឥណ្ឌានិងចិនគឺជាប្រទេសដែលមានពលរដ្ឋច្រើនជាងគេបង្អស់នៅលើពិភពលោក ហើយមានពលរដ្ឋភាគច្រើនរស់នៅក្នុងបន្ទាត់ក្រីក្រ ។ ប្រទេសទាំងពីមានជម្លោះព្រំដែនរាប់ពាន់គីឡូម៉ែត្រហើយជម្លោះនោះស្នើតែជម្រុញឲ្យប្រទេសទាំងពីរផ្ទះសង្គ្រាមដាក់គ្នាជាច្រើនលើកមកហើយតែប្រទេសទាំងពីរមានការអត់ធ្មត់បាន បើមិនដូច្នោះទេប្រទេសទាំងពីរនឹងមានសង្រ្គាមជាទ្រងទ្រាយប៉ះពាលដល់សេដ្ឋកិច្ចដែលកំពុងតែមានសន្ទុះខ្លាំងជាងគេបំផុតនៅលើពិភពលោក។

នៅពេលនេះទាំងឥណ្ឌានិងចិនមិនចងឲ្យមានសង្គ្រាមនឹងគ្នានោះឡើយហើយបើសង្គ្រាម កើតឡើងពីបាកក្នុងការយកចាញឈ្នះគ្នា ដោយសារតែ ប្រទេសទាំអពីរមានសព្វាវុធទំនើបៗដូចគ្នា ។ បច្ចុប្បន្នឥណ្ឌាជាប្រទេសនាំចូលសព្វាវុធច្រើនជាងគេបង្អស់លើពិភពលោក។ឥណ្ឌាបានចាត់ទុកខ្លួនឯងថាជាមហាអំណាចតំបន់អាស៊ីខាង ត្បូងមិនដែលទុកចិត្តចិនដោយសារតែថ្នាក់ដឹកនាំចិនតែសម្តែងឱ្យឃើញនូវមហិច្ឆតារបស់ខ្លួន ទៅលើអាស៊ីខាងត្បូងដូចមានការលេបយកដែនដីទីបេ(Tibet)មកកាន់កាប់នៅឆ្នាំ១៩៥១ជាដើម។
ឥណ្ឌាក៏មិនភ្លេចដែរបរាជ័យដ៏អាម៉ាស់មុខរបស់ខ្លួននៅក្នុងសង្គ្រាមទប់ទល់នឹងការឈ្លានពានរបស់ចិននៅឆ្នាំ១៩៦២សង្គ្រាមដែលបានបន្សល់ទុកនូវបញ្ហាព្រំដែនរវាងមហាប្រទេសទាំងពីរត រហូតមកទល់សព្វថ្ងៃ។

ឥណ្ឌាប្រយ័ត្នណាស់ប្រយ័ត្នខ្លាំងនៅចំពោះមុខសកម្មភាពទូតយោធានិងសេដ្ឋកិច្ចរបស់ថ្នាក់ដឹកនាំចិននៅអាស៊ីខាងត្បូងនិងនៅក្នុងតំបន់ជុំវិញអាស៊ីខាងត្បូងដូចជានៅប៉ាគីស្ថានបាំងក្លាដែសនេប៉ាលប៊ូតង់ម៉ាឌីហ្វសេរីលង្កានិងភូមា។

ទីក្រុងញូវដេលី(New Delhi) ចេះតែមានអារម្មណ៍ថាតាំងពីដើមមកចិនមានយុទ្ធសាស្ត្រឡោមព័ទ្ធប្រទេសខ្លួន។អ្វីដែលធ្វើឱ្យឥណ្ឌាបារម្ភខ្លាំងជាងគេគឺការបង្កើតឡើងដោយថ្នាក់ដឹកនាំចិនជាបន្តបន្ទាប់នូវខ្សែក្រវ៉ាត់សន្តិសុខមួយដែលពាក្យបារាំងគេហៅថាcollier de perlesខ្សែក្រវ៉ាត់សន្តិសុខដែលលាតសន្ធឹងពីឈូងសមុទ្រពែរ្ស(Perse) ទៅដល់មហាសមុទ្រប៉ាស៊ីហ្វិក(Pacifique) ដោយឆ្លងកាត់តាមសមុទ្រឥណ្ឌា។

រីឯទីក្រុងប៉េកាំង(Pékin)វិញអះអាងថាខ្សែក្រវ៉ាត់សន្តិសុខនេះ មិនមែនដើម្បីឡោមព័ទ្ធឥណ្ឌាទេតែដើម្បីការពារចរាចណ៍នៃនាវាដឹកប្រេងកាតរបស់ខ្លួនមកពីភូមិភាគ ដើមបូព៌ាទេតើ។

តែឥណ្ឌាមិនជឿហើយជាប្រតិកម្មឆ្លើយតបវិញបានទាំងយល់ព្រមធ្វើសមយុទ្ធរួមគ្នាជាមួយអាមេរិកជប៉ុនអូស្ត្រាលីនិងសិង្ហបុរីនៅក្នុងសមុទ្រឥណ្ឌានៅឆ្នាំ២០០៧ទៀតផង។

នៅក្នុងបរិបទបែបនេះសំណួរដែលបាននិងកំពុងបន្តចោទឡើងក្នុងអំឡុងពេលជាងពីរទសវត្សរ៍ ចុងក្រោយនេះគឺនៅទីបំផុតតើឥណ្ឌានិងចិនដែលកំពុងលេចត្រដែតឡើងនៅអាស៊ីនឹងក្លាយជាដៃគូឬមួយក៏មហាយក្សអាស៊ីទាំងពីរនេះនឹងច្បាស់ជាចៀសមិនរួចពីប្រកួត ប្រជែងគ្នា?

ទោះជាយ៉ាងក៏ដោយអ្នកភូមិសាស្រ្តវិទូចាប់អារម្មណ៍ខ្លាំងឡើងៗទៅលើទំនាក់ទំនងដ៏ ស្មុគស្មាញរវាងឥណ្ឌានិងចិនដ្បិតនៅក្នុងរឿងនេះតួអង្គមិនមែនមានតែពីរទេតែបីឬបួន រាប់ទាំងអាមេរិកនិងជប៉ុនផង។

ឥណ្ឌានិងអាមេរិកបាននិងកំពុងបន្តខិតចូលជិតគ្នានារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ទីក្រុងវ៉ាស៊ីនតោន(Washington)ហាក់ដូចជាចង់លើកស្ទួយនិងជំរុញឥណ្ឌា ឱ្យឆាប់ក្លាយជាមហាយក្សដើម្បីជួយអាមេរិកនិងជួយឥណ្ឌាខ្លួនឯងក្នុងការខ្ទប់ឥទ្ធិពលរបស់ ចិន នៅអាស៊ីប៉ាស៊ីហ្វិក។

ចង់ឬមិនចង់នៅលើសាច់ការជាក់ស្តែងនិងជាផ្លូវការឥណ្ឌានិងចិនដែលបានបែរខ្នងដាក់ជាច្រើនឆ្នាំបានផ្តើមសម្រួល ទំនាក់ទំនងនឹងគ្នានៅចុងទសវត្សរ៍ទី៨០។

ការរលត់រលាយទៅនៃសង្គ្រាមត្រជាក់បានជំរុញប្រទេសទាំងពីរឱ្យបោះបង់ចោលទំនាស់មនោគមវិជ្ជានិងសើរើមើល ឡើងវិញនយោបាយការបរទេសរបស់គេរៀងៗខ្លួន។គួរគូសបញ្ជាក់ត្រង់នេះបន្តិចថាឥណ្ឌាក៏ដូចចិនដែរឱ្យអាទិភាពទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ច ម្ល៉ោះហើយក៏ដូចចិនដែរឥណ្ឌាត្រូវការស្ថិរភាពនៅក្នុងតំបន់និងត្រូវការបន្ធូរភាពតានតឹងនៅក្នុងទំនាក់ទំនងជាមួយចិនដោយត្រូវទុកមួយឡែកសិនទំនាស់ព្រំដែននិងគំនុំគំកួនពីអតីតកាល។សហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មគឺជាឧទាហរណ៍ជាក់ស្តែងមួយនៃការសម្រួលទំនាក់ទំនងរវាងអតីតគូ សត្រូវទាំងពីរ។នៅឆ្នាំ១៩៩០ការផ្តោះប្តូរពាណិជ្ជកម្មរវាងចិននិងឥណ្ឌាគិតជាទឹកប្រាក់មានប្រមាណតែ២រយលានដុល្លារប៉ុណ្ណោះ។តួរលេខនេះបានកើនទៅដល់២ពាន់លានដុល្លារនៅឆ្នាំ១៩៩៩និងរហូតដល់ទៅ៦ម៉ឺនលានដុល្លារនៅឆ្នាំ២០១០។គឺនៅក្នុងបរិបទសេដ្ឋកិច្ចដ៏ល្អបែបនេះហើយដែលនៅឆ្នាំ២០០៥ឥណ្ឌានិងចិនបានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងនយោបាយដ៏ សំខាន់មួយក្នុងខែមេសាឆ្នាំ២០០៥ស្តីពី«ភាពជាដៃគូយុទ្ធសាស្រ្តដើម្បីសន្តិភាពនិងវឌ្ឍនភាព»។និយាយបែបផ្សេងឥណ្ឌានិងចិនយល់ព្រមលើកតម្កើងអ្វីដែលគេហៅថាកិច្ចសន្ទនាយុទ្ធសាស្រ្តដែលអនុញាតឱ្យភាគីនីមួយៗបញ្ចេញនិង ផ្តោះប្តូរមតិយោបល់គ្នាជុំវិញបញ្ហាសន្តិសុខក្នុងតំបន់និងក្នុង ពិភពលោក។

មិនតែប៉ុណ្ណោះដើម្បីធ្វើឱ្យចិនកក់ក្តៅចិត្តឥណ្ឌាបានទទួលស្គាល់ជាផ្លូវការអធិបតេយ្យនៃប្រទេសចិនទៅលើទីបេនិងបានសន្យាប្រាប់ចិនថានឹងខ្ទប់មិនឱ្យជនភៀសខ្លួនទីបេដែលរស់នៅលើទឹកដីឥណ្ឌាធ្វើសកម្មភាពនយោបាយប្រឆាំងនឹងចិនទៀតទេ។

ចិនវិញក៏ដូចគ្នាអ៊ីចឹងដែរខិតខំនិយាយនិងធ្វើយ៉ាងណាកុំឱ្យឥណ្ឌាខ្នក់ចិត្តតទៅទៀត។នៅក្នុងន័យនេះនៅឆ្នាំ២០០៥នាឱកាសទស្សនកិច្ចនៅឥណ្ឌានាយករដ្ឋមន្ត្រីចិនសម័យនោះគឺវ៉េនយ៉ាបៅ (Wen Jiabao) បាននិយាយពន្យល់ថាក្នុងរយៈពេល២ពាន់២រយឆ្នាំកន្លងទៅនេះទំនាក់ទំនងរវាងចិននិងឥណ្ឌាមានលក្ខណៈល្អប្រសើ៩៩,៩%។ Wen Jiabao ប្រហែលជាចង់និយាយថាអា០,១%ដែលមិនល្អនោះគឺសង្គ្រាមរវាងប្រទេសទាំងពីរនៅឆ្នាំ១៩៦២នោះឯង។

ដោយឡែកចិនក៏ឈប់កាន់ជើងផ្កាប់មុខប៉ាគីស្ថានដែលជាសត្រូវសួពូជរបស់ឥណ្ឌាដូចពេលមុនៗទៀតដែរ។ហើយនេះគឺជាសម្បទាននយោបាយមួយដែលធ្វើឱ្យឥណ្ឌាកក់ក្តៅដែលអាចឆ្ពោះទៅរកភាពរីកចំរើន នាពេលអនាគត់មិនព្រួយបារម្ភពីការប្រឈមមុខតានតឹង ជាមួយប្រទេសជិតខាង ។

រដ្ឋាភិបាលឥណ្ឌាក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មីមានគោលនយោបាយទាកទាញអ្នកវិនិយកពីបរទេសឲ្យកាន់តែច្រើនដើម្បីធ្វើឲ្យសេដ្ឋកិច្ចកាន់តែប្រសើឡើង៕

vv

...

Hangzhou: Prime Minister Narendra Modi with Chinese President, Xi Jinping during a bilateral meeting in Hangzhou, China on Sunday. PTI Photo by Vijay Verma (PTI9_4_2016_000134B)
vvvv

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print