«ស្តេចខ្យាដំរី»ចង់ជំនួសតំណែងប្រធានាធិបតី ត្រាំ នៅការបោះឆ្នោតឆ្នាំ២០២០

ចែករំលែក៖

តារាភាពយន្តហូលីវូដដ៏ល្បីល្បាញលោក Dwayne Johnson ត្រូវបានគេស្គាល់ ថាជា«ស្តេចខ្យាដំរី»បានចេញមុខប្រកាសថា នឹងប្រជែងតំណែងប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២០។

សារព័ត៌មាន AP បានផ្សាយថា តារា ភាពយន្ត Dwayne Johnson មានបំណងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាមេរិកនៅក្នុងការបោះឆ្នោតឆ្នាំ២០២០។ ទាំងនោះគឺជាការពិតដែលប្រកាសចេញពីតារារូបនេះតែម្តង។

លោក Dwayne Johnson បានប្រកាសថាការដែលគាត់ចង់ឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាមេរិកគឺជារឿងពិត។ បច្ចុប្បន្នតារារូបនេះក៏ជាសមាជិកគណ បក្សសាធារណរដ្ឋផងដែរ។ លោក Dwayne Johnson បានបញ្ជាក់ថា ប្រសិនបើជាប់ឆ្នោតនោះអាទិភាពដំបូងគេបង្អស់នោះគឺការ បង្កើនសមត្ថភាពដឹកនាំរបស់ ខ្លួន។

លោក Dwayne Johnson មិនបាន បង្ហាញពីគោលនយោបាយ ដឹកនាំរបស់ ខ្លួននៅពេលនេះឡើយ ប៉ុន្តែលោកបាន បញ្ជាក់ថា នឹងមិនគាំទ្រច្បាប់ហាមជន អន្តោប្រវេសន៍របស់លោក ត្រាំ នាពេល នេះឡើយ។
នៅក្នុងការបោះឆ្នោតប្រធានាធិបតី អាមេរិកកាលពីឆ្នាំ២០១៦ «ស្តេចខ្យាដំរី» មិនបានគាំទ្រ បេក្ខភាពប្រធានាធិបតីទាំង ២រូប គឺលោកស្រី គ្លីនតុន និងលោក ដូណាល់ ត្រាំ នោះទេ។

ពលរដ្ឋអាមេរិក និងនៅជុំវិញពិភព លោកបានស្គាល់លោក Dwayne Johnson តាមរយៈការសម្តែងរឿងដ៏ល្បីល្បាញ «ស្តេចខ្យាដំរី និង Fast & Furious8 »ជាដើម។

បច្ចុប្បន្នអ្នកសិល្បៈ អ្នកកីឡាកាស ពេលដែលខ្លួនទទួលបានជោគជ័យនៅក្នុងអាជីពរបស់ខ្លួនហើយនោះ ពេលចូលនិវត្តន៍តែងតែចង់បានតំណែងដឹកនាំនយោបាយនៅក្នុងប្រទេសរបស់ខ្លួន ដោយសារតែពួក គាត់ទទួលបានការគាំទ្រពីពលរដ្ឋរួចស្រាប់ទៅហើយ។ ក្រៅពីតារាភាពយន្តនៅមានតារាបាល់ទាត់ និងតារាប្រដាល់ដូចជា ម៉ានី ប៉ាក់គីអាវ ជាដើមពេលនេះជាតំណាង រាស្ត្រ ហើយនៅពេលខាងមុខនឹង ឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីជាមិនខាន ក្រោយពេលដែលមានបទពិសោធន៍នៅក្នុងឆាកនយោបាយគ្រាប់គ្រាន់ហើយនោះ៕ ម៉ែវ សាធី

...

3333 160106132040-dwayne-johnson-restricted-super-169

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print