ឡើងកាប់ផ្លែត្នោតមិនបានពិនិត្យមើលសំបុកឱម៉ាល់ ទិចបណ្តាលឲ្យស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំ ៖   នៅវេលាម៉ោង១៧និង៣៥ នាទីល្ងាច ថ្ងៃទី១២ខែឧសភា ឆ្នាំ ២០១៧ មានករណីសត្វឱម៉ាល់ទិចបណ្តាលអោយស្លាប់ បុរសម្នាក់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះបានកើត នៅចំណុច  ភូមិត្បូងក្រពើ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថាមូលហេតុ: គឺបណ្ដាលមកពីបុរសរូបនេះឡើងកាប់ផ្លែត្នោតដោយមិនពិនិត្យមើលសំបុក ឱម៉ាល់ដែលនៅលើចុងត្នោតជាមុនឡើងកាប់ផ្លែត្នោតទើបបណ្ដាលអោយទិចស្លាប់បែបនេះ ជនរងគ្រោះ ឈ្មោះព្រី វ័រ ភេទប្រុស អាយុ 26 ឆ្នាំរស់នៅភូមិ ត្បូងក្រពើ  ឃុំកកោះ  ស្រុកសន្ទុក ខេត្តកំពង់ធំ។
ក្រោយកើតហេតុសមត្ថកិច្ចពិនិត្យសាកសពធ្វើកុសលវិច្ច័យ ហើយសន្និដ្ឋានថាពិតជាស្លាប់ដោយសារឱម៉ាលទិចពិតប្រាកដមែន រួចប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕  ប៊ុន រិទ្ធី
IMG-20170513-WA0030 IMG-20170513-WA0031


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print