កម្មវិធី Google Allo អាចប្រើជា sticker តុក្កតានៅពេលថតរូប selfie

ចែករំលែក៖

នាពេលបច្ចុប្បន្ននេះការប្រើប្រាស់រូប Emoji និង sticker បានក្លាយជាផ្នែកមួយដែលសំខាន់ក្នុងការទំនាក់ទំនងគ្នានៅក្នុងបណ្ដាញសង្គមអោយបាននូវភាពស្និតស្នាលនឹងគ្នាទោះអ្នកដែលលេងទើបនឹងស្គាល់គ្នាក៏ដោយ។ Google ត្រូវបានទទួលបានសកម្មភាពជាមួយនឹង Allo feature ថ្មីនេះ ដែលបង្កើតរូប sticker ដោយខ្លួនឯងនៅពេលថតរូប selfie តាមរយះ Fast Co Design ។
Version របស់ Google បានអនុវត្តលើម៉ាស៊ីន learning និង neural networks ដែលចាប់ ឬ កំណត់យកទំរង់មុខមនុស្សអោយក្លាយទៅរូបតុក្កតាមានចលនាអាចហៅបានថា animated version បានរចនាឡើងដោយសិល្បករ Lamar Abrams ។ កម្មវិធី Google Allo មានរូប animated sticker ប្លែកៗជាច្រើន ដែលអាចអោយយើងជ្រើសរើសយកមកកំសាន្តបាន ជាមួយនឹងភាពអស់សំណើចរីករាយ ស្រដៀងនឹងកម្មវិធី Snapchat ដែរ ។ Selfie-to-sticker tool ថ្មីនេះ គួរតែត្រូវបានចេញអោយប្រើជាផ្លូវការនៅថ្ងៃនេះសម្រាប់ Allo ជាមួយនឹង Android រីឯ iOS នឹងចេញអោយប្រើពេលឆាប់ខាងមុខ ៕   ហេង លក្ខិណា
unnamed (3)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print