ជនសង្ស័យដៃដល់ដែលប៉ុនប៉ងចាក់សម្លាប់អតីតនាយប៉ុស្តិ៍ជ្រើសរើសវិធីអត្តឃាតគេចពីច្បាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យដៃដល់ក្នុងករណីប៉ុនប៉ងចាក់សម្លាប់អតីតនាយប៉ុស្តិជំពូព្រឹក្សព្រោះរឿងគំនុំនោះបានជ្រើសរើសវិធីអត្តឃាតដើម្បីគេចពីសំណាញ់ច្បាប់ខណៈដែលសមត្ថកិច្ចកំពូងតាមប្រមាញ់។
ការប្រទះឃើញសពជនដៃដល់កើតឡើងកាលពីវេលាម៉ោង១៨និង២៦នាទីថ្ងៃទី12.5.2017 នៅលើភ្នំតាងាំស្ថិតក្នុងភូមិថ្មីឃុំយាអង្គស្រុកថ្ពងខេត្តកំពង់ស្ពឺ។
លោកវរសេនីយត្រីពីងពៅអធិការរងនគរបាលស្រុកឧដុង្គបានប្រាប់នៅព្រឹកថ្ងៃទីឧសភា២០១៧ថាដោយបានទទួលពត៌មានពីមេភូមិ ជំពូព្រឹក្ស ថាបានប្រទះឃើញមនុស្សចងកនៅលើកំពូលភ្នំ តាងាំ ពេលនោះរូបលោកបានដឹកនាំកំលាំងក្រោមបញ្ជាសហការជាមួយនគរបាលស្រុកថ្ពងនិងប្រជាការពារភូមិធ្វើដំណើរសំដៅទៅរកកន្លែងដែលមេភូមិបានរាយការណ៍។
លោកអធិការរងបន្តថាពេលទៅដល់ក៏បានឃើញសាកសពបុរសម្នាក់ចងកនឹងមែកឈើពិតប្រាកដមែន។ដំបូងឡើយមានប្រជាពលរដ្ឋដែលស្គាល់បានប្រាប់ថាសពគឺមានឈ្មោះប៑ីសារុនតែសមត្ថកិច្ចរបស់លោកនៅមិនទាន់ជឿជាក់ថាជាសពរបស់ជនសង្ស័យឈ្មោះប៑ីសារុនដែលសមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនក្នុងករណីប៉ុនប៉ងចាក់សម្លាប់អតីតនាយប៉ុស្តិជំពូព្រឹក្សនោះទេ។ ដោយចង់បញ្ជាក់អោយបានច្បាស់លាស់កម្លាំងសមត្ថកិច្ចជំនាញរបស់លោកបានធ្វើការត្រួតពិនិត្យលើសាកសពដើម្បីបញ្ជាក់ពីអត្តសញ្ញាណនៃសពចៀសវាងមានការភ័ន្តច្រឡំ។
លោក ពីង ពៅ បានបន្តថាក្រោយពីកម្លាំងជំនាញបានធ្វើការត្រួតពិនិត្យលើសពទលបដឹងច្បាស់ថាគឺជា សាកសពរបស់ឈ្មោះប៑ីសារុនដែលប្រជាពលរដ្ឋអះអាងប្រាប់ប្រាកដមែន។ មូលហេតុដែលសមត្ថកិច្ចកំណត់ថាជាសពរបស់ជនសង្ស័យដៃដល់ដែលប៉ុនប៉ងចាក់សម្លាប់អតីតនាយប៉ុស្តិនោះព្រោះសមត្ថកិច្ច បានរកឃើញលិខិតបណ្តាំចំនួន៧សន្លឹកដែលជនសង្ស័យបានសរសេមុនពេលធ្វើអត្តឃាត។
សូមរំលឹកថា កាលថ្ងៃទី០៧.០៥.២០១៧ វេលាម៉ោង៦និង៤០នាទីនៅចំនុចក្រោមផ្ទះ ស្ថិតនៅភូមិជំពូព្រឹក្ស ឃុំជំពូព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានករណីប៉ុនប៉ងមនុស្សឃាត ដែលបង្ករដោយឈ្មោះប៊ី សារុនភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុបានយកកាំបិតចិតបន្លែរពណ៌ស ចាក់និងស្នាប់ដៃវាយលើជនរងគ្រោឈ្មោះ ឯម សាម៉េនភេទប្រុស អាយុ៥៥ឆ្នាំជាអតីតនាយប៉ុស្តិជំពូព្រឹក្សរស់នៅភូមិឃុំខាងលើ រងរបួសចំលើចង្កេះខាងស្តាំ និងចំក្បាល ដោយសារមូលហេតុគំនុំ។
ជនរងគ្រោះត្រូវក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរលោកសង្ឃឯរាជធានីភ្នំពេញ ៕ សេនាស័ក្តិ
001 IMG-20170508-WA0016 002


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print