ភ្នំពេញ ៖ នារីម្នាក់ត្រូវក្រុមចោរធ្វើសកម្មភាពឆក់យកកាបូបលុយបានសម្រេចគិតទាំងលុយនិសម្ភារៈអស់ជិត៣០០ដុល្លាហើយគេចខ្លួនដោយសុវត្ថភាពខណៈដែលនាងចេញពីធ្វើការនៅក្រុមហ៊ុនម៉ាស់ស្តាដោយធ្វើដំណើរតាមម៉ូតូឌុបម្តាយនៅពីក្រោយផងនោះបណ្តាលអោយរងរបួសទៀតផង។
ហេតុមការណ៍ឆក់កាបូបនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៣ខែឧសភាឆ្នាំ២០១៧នៅចំណុចមុខសាលាខណ្ឌសែនសុខតាមបណ្តោយផ្លូវភ្នំពេញហាណូយ(១០១៩) ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
នារីរងគ្រោះមានឈ្មោះ នាក់ សុខា អាយុ២៨ឆ្នាំមុខរបរបុគ្គលឹកក្រុមហ៊ុនម៉ាស់ស្តា ស្នាក់នៅផ្ទះលេខ៤៥២ភូមិរោងចក្រសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមសំដីនារីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថានៅមុនពេលកើតហេតុរូបនាងបានចេញពីកន្លែងធ្វើការក្រុមហ៊ុនខាងលើដោយជិះម៉ូតូ១គ្រឿងម៉ាកគុបជ្រុង៥០ព័ណស្លែពាក់ស្លាកលេខ ម ២៩០៤ ភព១ ដោយឌុបម្តាយពីក្រោយក្នុងទិសដៅពីត្បូងទៅជើងដោយស្ពាយកាបូបដែលក្រុមចោរឆក់នោះនៅពីមុខ លុះមកដល់ចំណុចមុខសាលាខណ្ឌសែនសុខកន្លែងកើតហេតុស្រាប់តែលេចមុខក្រុមជនសង្ស័យមានគ្នា២នាក់បានជិះម៉ូតូ១គ្រឿងមិនចាំម៉ាកមកពីក្រោយមកក្បែរហើយបានធ្វើសកម្មភាពឆក់យកកាបូបនោះបានសម្រេចបណ្តាលអោយនាងដួលរងរបួសស្រាលហើយក្រុមជនសង្ស័យបានជិះរត់គេចខ្លួនបាត់។ពេលនោះនាងក៍បានស្រែកអោយគេជួយដែរតែពុំមានអ្នកជួយទាន់ពេលទេព្រោះពួកវាជិះម៉ូតូលឿនដូចហោះ។ចំណែកសម្ភារៈបាត់បង់មានលុយ២០០ដុល្លានិងទូរស័ព្ទដៃម៉ាកអាហ្វូន១គ្រឿង សរុបជិត៣០០ដុល្លារ។
ក្រោយកើតហេតុនារីរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលភ្នំពេញថ្មីតែប៉ុណ្នោះ ៕ តុង សីហា