ខេត្តសៀមរាប ៖ ប្តីដើមចាក់សាំងដុតផ្ទះប្រពន្ធដើម បណ្តាលឱ្យរបួសធ្ងន់២នាក់ ហេតុការនេះបានបង្កឱ្យឆេះផ្ទះទាំងកណ្តាល យប់កាលពីវេលាម៉ោង៣និង៤០នាទី ទាបភ្លឺ ឈានចូលថ្ងៃទី១៤ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្រោយកើតសមត្ថកិច្ចចម្រុះរួមមានកំលាំងកងរាជអាវុធហត្ថស្រុកប្រាសាទបាគង,នគរបាលមូលដ្ឋាន ,និងប្រជាការពារភូមិ បានសហការគ្នាចុះត្បាតតាមព្រៃ ពេញ១យប់ តែមិនឃើញរហូតដល់ វេលាម៉ោង៣ និង ៥០នាទី រសៀលថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៧ ប្រទះឃើញជនសង្ស័យបានដើរចេញពីព្រៃ ក៏នាំគ្នាឡោមព័ន្ធ ចាប់បានរួច បញ្ជូនមកកាន់ស្នងការខេត្ត ដើម្បីរៀបចំសំណុំរឿងបញ្ជូនបន្ត ។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ជនសង្ស័យ ឈ្មោះ សុខ ហេង អាយុ៣៥ឆ្នាំរស់នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះ បង្កឡើងដោយ ជនសង្ស័យ អតីតជាប្តី ដើម ខណៈប្រទះ ឃើញប្រពន្ធរបស់ខ្លួនកំពុងដេកជាមួយ ប្ដីក្រោយ នៅក្នុងផ្ទះទាំងយប់ធ្វើឱ្យកំហឹងក្នុងខ្លួនពុះកញ្ច្រោល ដោយសារស្រវឹងស្រាផង ទើបធ្វើឱ្យរូបគេ មានការប្រច័ណ្ឌឡើង ក៏បានទៅទិញសាំងទាំងយប់មកចាក់ដុតផ្ទះ ដើម្បីសម្លាប់ទាំង២នាក់ តែសំណាងល្អអ្នកទាំង២ មិនស្លាប់។
បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងសួរនាំនៅការិយាល័យជំនាញ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តនៅព្រឹកថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៧ ចាត់ការតាមផ្លូវច្បាប់ ៕ ប៊ុន រិទ្ធី