ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១២និង៣៧នាទី នៅក្រុម២ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅផ្ទះជួល លោក អ៊ុត សំអៀន បន្ទប់លេខ១៦ ជាន់ផ្ទាល់ដី (គ្មានយីហោ) ក្រោយសណ្ឋាគារ ប៉ារីសចាស់ មានករណីជនបរទេស១នាក់ស្លាប់ ។
សាកសពឈ្មោះ MEYER JOHAN ALBERECHT ភេទប្រុស ឆ្នាំកំណើត ០៩.០៨.១៩៥១-កាន់លិខិតឆ្លងដែនលេខ A04536710 សុពលភាព ២៥.០១.២០២៥-ទិដ្ឋាការលេខ EI 00977979 សុពលភាព ២៥.០៥.២០១៧ ។
ជនរងគ្រោះ (សាកសព) បានមកជួល បន្ទប់លេខ១៦ ស្នាក់នៅកាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ១២និង៣៦នាទី ក៏ស្លាប់តែម្តង ។
សាកសព រក្សាទុកបណ្តោះអាសន្ននៅកន្លែងកើ តហេតុ រង់ចាំសមត្ថកិច្ចបច្ចេកទេសវិទ្ យាសាស្រ្ត រួម នឹងក្រុមគ្រូពេទ្យ ដើម្បីធ្វើការត្រួតពិនិត្យនិ ងសន្និដ្ឋានអំពីការស្លាប់ ៕ ឆ្លាម សមុទ្រ