បុរសម្នាក់បែកថ្នាំ ឡើងលើផ្សារសូរិយាប៉ុនប៉ងលោតសម្លាប់ ក្រោយទំទាស់គ្នាជាមួយសង្សារ

ចែករំលែក៖

ភ្នំពេញ ៖ ដោយសារតែគ្រឿងញៀន បានធ្វើបុរសម្នាក់ដែលសង្ស័យបែកថ្នាំ បានឡើងលើផ្សារសូរិយាប៉ុនប៉ងលោតសម្លាប់ ក្រោយទំទាស់គ្នាជាមួយសង្សាររហូរឈានដល់ចែកផ្លូវគ្នា និងមានវិបត្តិក្នុងគ្រួសារដោយខ្លួនថាបានចាយលុយម្តាយអត់ប្រយោជន៍ជាច្រើន ហើយមូលហេតុដែលខ្លួនចង់ប៉ុនប៉ងលោតសម្លាប់ខ្លួននោះ គឺដើម្បីលួងសង្សារឲ្យត្រឡប់មកវិញ ប៉ុន្តែការប៉ុនប៉ងលោតសម្លាប់ខ្លួននោះ មិនបានសម្រេចឡើយ ដោយសារតែសមត្ថកិច្ចចុះទៅអន្តរាគមន៍ទាន់ពេលវេលា ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១៧និង១០នាទីល្ងាច ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ នៅជាន់ទី៤ នៃផ្សារទំនើបសូរិយា តាមបណ្ដោយផ្លូវលេខ៦៣ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ។
បុរសដែលប៉ុនប៉ងលោតសម្លាប់ខ្លួននោះ ឈ្មោះថា យី វិចិត្រ អាយុ ៣០ឆ្នាំ បច្ចុប្បន្នស្នាក់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល  ។

ក្រោយកើតហេតុសមត្ថកិច្ចបានលួងលោមឲ្យបុរសរូបនោះចុះរួចនាំគ្នាយកមកសាកសួរនៅអធិការនគរបាលខណ្ឌដូនពេញ ដោយបុរសរូបនោះម្តងនិយាយភាសាខ្មែរ ម្តងនិយាយភាសាអង់គ្លេស ទើបសមត្ថកិច្ចសន្និដ្ឋានថាតែការប្រើប្រាស់គ្រឿងញៀនជ្រុល ៕ ស តារា

image3 image4 image1image2

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print