ជិះម៉ូតូលឿនជ្រុលបុករថយន្តកំពុងឆ្លងផ្លូវរងរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ភ្នំពេញ ៖ មនុស្សប្រុសស្រីចំនួន៤នាក់ត្រូវបានរងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណះជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿនហើយជ្រុលបុករថយន្តបើកឆ្លងផ្លូវ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៧នៅចំណុចមុខបូរីពិភពថ្មី ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកmorning ពណ៍ខៀខ្ចី ពាក់ស្លាកលេខភ្នំពេញ2 AM 3035 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិចខណះមកដល់ចំណុចកើតហេតុស្រាប់តែសីុញ៉ូបត់ឆ្វេងបំណងចូលក្នុងបូរីពិភពថ្មីពេលបើកមកដល់ពាក់កណ្តាលផ្លូវស្រាប់តែមានម៉ូតូហុងដាឌ្រឹមសង់ស៊េរីឆ្នាំ២០០៨ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1Y 6032បើកបរដោយបុរសម្នាក់និងឌុបនារីចំនួន៣នាក់ទៀតពីក្រោយបើកក្នុងល្បឿនលឿនទើបចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុករថយន្តចំពីចំហៀងក្បាលរថយន្តបណ្តោអោយបោកខ្ទប់និងរថយន្តរងរបួសធ្ងន់ស្រាល ចំណែកម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណុំ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមរីឯរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងហៅជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ

...

image2 image1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print