បុរសម្នាក់សមេ្រចចិត្តចងកសម្លាប់ខ្លួនឯងនៅស្រុកកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល ៖ មានបុរសម្នាក់បានសមេ្រចចិត្តចងកសម្លាប់ខ្លួនកើតហេតុថ្ងៃទី១៧ខែឧសភាឆ្នាំ២០១៧វេលាម៉ោង០៣ទៀបភ្លឺនៅត្រង់ចំណុចនៅលើផ្ទះជនរងគ្រោះស្ថិតនៅភូមិជ្រោយតាប៉ាក្នុងឃំុគគីរស្រុកកៀនស្វាយខេត្តកណ្តាលជនរងគ្រោះឈ្មោះ ស្រេង សារិទ្ធភេទប្រុសអាយុ៣១ឆ្នាំ(ស្លាប់) មុខ របរកសិករនិងរស់នៅភូមិឃំុកើតហេតុ។

លោក វ៉េ កុសលនាយប៉ុស្តិ៍គគីរបានឱ្យដឹងថានៅមុនពេលកើតហេតុខាងលើនេះឈ្មោះស្រេង សាវឿន ភេទស្រីអាយុ៣៧ឆ្នាំ(ត្រូវជាបងបង្គើតជនរងគ្រោះ)និងដេកខាងក្រោមផ្ទះជាប្រចាំដោយឡែកជនរងគ្រោះដេកនៅលើផ្ទះរាល់យប់នៅពេលបងស្រីដឹងខ្លួនឡើងឃើញអំពូលភ្លឺនិងមានការងឿងឆ្ងល់បានឡើងទៅផ្ទះស្រាប់តែឃើញជនរងចងកសម្លាប់ខ្លួននៅថ្នឹមផ្ទះបាយស្លាប់បាត់ទៅ។

លោក វ៉េង កុសលបានបន្តថាជនរងគ្រោះមានវិបត្តិផ្លូវចិត្តគន្លងមកជនរងគ្រោះបើករថយន្តហើយមានគ្រោះចរាចរណ៍ក៍ឈប់បើករថយន្តហើយធ្លាក់ខ្លួនឈឺមកសម្រាកនៅផ្ទះជាមួយបងស្រាប់តែចងកសម្លាប់ខ្លួនតែម្តង។

ក្រោយពីកើតហេតុសមត្ថកិច្ចជំុនាញ បច្ចេក ទេស ស្រុកបានចុះទៅធ្វើការត្រួតពិនិត្យឃើញថាជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនឯង ម៉ែន ហើយបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី  ៕ដោយៈប៉ក់សារិទ្ធ

...

8f116f53-c55d-46de-b0b4-20c6208084c5 e07ef6c4-d5a5-4e6e-b193-91a80c7cad27 3e6c97af-ba67-4513-a0e9-9cbdd60c7876

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print