អាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនបុរសអ្នកមានលុយម្នាក់ ពាក់ព័ន្ធរឿងលុយកាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសទំនងជាអ្នកមានមុខមាត់ម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញចុះមកនាំខ្លួនបង្កជាការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចភោជនីយដ្ឋានភូមិកោះកុង ក្បែរសណ្ឋាគារហូលីដេ តាមផ្លូវលេខ៨៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតខាងនោះ បានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ គេឃើញបុរសអាយុប្រហែល៥០ឆ្នាំម្នាក់ ស្លៀកពាក់ឈុតអង្គរក្ស ពាក់វែនតា ទំនងជាចេញពីកន្លែងស្នាក់នៅក្នុងផ្ទះសំណាក់ហេងពេជ្រ បានចេញមកហូបអាហារពេលព្រឹកនៅភោជនីយដ្ឋានភូមិកោះកុង ស្រាប់តែដល់ម៉ោងកើតហេតុក៏ឃើញកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ២-៣នាក់ដោយខ្លះស្លៀកស៊ីវិលនិងស្លៀកឯកសណ្ឋាន បានមកឃាត់បុរសរូបនោះ ដោយតម្រូវឲ្យគាត់ឡើងលើម៉ូតូ ព្រោះមិនចង់ចាប់វ៉ៃខ្នោះ មិនចង់ឲ្យមានការភ្ញាក់ផ្អើលធំដុំនោះ ។

ប្រភពបានបន្តទៀតថា បុរសម្នាក់ដែលត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួននោះទំនងជាអ្នករកស៊ីធំដុំមួយអាចជាប់ពាក់ព័ន្ធរឿងលុយកាក់ ដីធ្លី ឬក៏រកស៊ីឈើ ប្រហែលជាមានអ្នកប្តឹងនៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទើបកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញមកនាំខ្លួនយ៉ាងប្រញ៉ាប់ទៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញតែម្តង ។

ប្រភពព័ត៌មានពីកម្លាំងដែលចុះប្រតិបត្តិការ បានបញ្ជាក់យ៉ាងខ្លីថា មូលហេតុនេះពាក់ព័ន្ធរឿងលុយកាក់ ៕  ស តារា

...

0657d0e3-d99d-4b85-a0e0-93c68536c01f 805c8033-39be-47b7-8382-f17430c4737e b03778e0-ddce-4200-8994-d56085fdf18e

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print