ឃាត់នារីសង្ស័យម្នាក់ ដកហូតថ្នាំញៀនប្រភេទម៉ាទឹកកកមួយកញ្ចប់ធំ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង២០:០០នាទីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ដោយក្រោមការដឹកនាំរបស់លោក ឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន លោក វរសេនីយ៍ត្រី អ៊ុំ សាឡន បានសហការណ៍ជាមួយកម្លាំង ចរាចរណ៍កំពុងចុះអនុវត្តន៍ច្បាប់ចរាចរណ៍តាមដងផ្លូវ ដេីម្បីធ្វើការបង្ក្រាបករណីជួញដូរគ្រឿង ។

ការកម្លាំងត្រួតពិនិត្យធ្វើឡើងនៅចំណុចភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ឌី រីដា ហៅធា ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិអូរគន្ធា ស្រុកស្ទឹងសែន ខេត្តកំពង់ធំ រួមនិងភស្តុតាងថ្នាំញៀនប្រភេទ ម៉ាទឹកកក (ICE) ចំនួនមួយកញ្ចប់ធំ ស្មើនឹង ១,០០០ក្រាម បន្ទាប់ពីធ្វើការសាកសួរ និងស្រាវជ្រាវរួចមក ឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យប្រើប្រាស់បានចំនួន ០២ នាក់ទៀត នៅចំណុចស្ថិតក្នុងភូមិអូរតាប្រាង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងចាត់ការតាមនិតិវិធី ៕  ស សារ៉េត

...

de10ab70-9791-4d64-b92c-e13b49bfe240 f62361a0-b49a-4a29-b040-aaa8d01a66e6

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print