កម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបង្ក្រាបមុខសញ្ញាលួច​ និងប្រើប្រាស់គ្រឿងញៀនបានចំនួន៧នាក់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យចំនួន៧នាក់ ក្នុងនោះមានម្នាក់ជាមុខសញ្ញាលួច៣នាក់ និង៤នាក់ទៀតជាប់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីធ្វើការស្រាវជ្រាវ បង្ក្រាបនិងឃាត់ខ្លួនរួមជាមួយវត្ថុតាង បានកាលពី១២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៧ ខែឧសភាឆ្នាំ ២០១៧ នៅចំណុចផ្លូវរថភ្លើងស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក ដួង វណ្ណៈ នាយប៉ុស្តិ៍ស្តីទីភ្នំពេញថ្មី បានឲ្យដឹងថាមុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ គឺលោកបានទទួលព័ត៍មាន ពីប្រជាពលរដ្ឋបានរាយការណ៍និងចង្អុលមុខសញ្ញាម្នាក់ជាមុខសញ្ញាដើរលួចនៅពេលយប់ ឈ្មោះ រឿន គឹមឆៃ ទើបលោកបានដាក់កំលាំងតាមដានស្រាវជ្រាវរហូតកំណត់គោលដៅបាន ឈានដល់ការឆ្មក់ចូលបង្ក្រាបជាក់ស្តែង និងឃាត់បានចំនួន៦នាក់ទៀតជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ព្រមទាំងបានដកហូតវត្ថុតាង មួយចំនួនជាឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនផងដែរ។
សមត្ថកិច្ចបានឲដឹងទៀតថា ជនសង្ស័យទី១ឈ្មោះ រឿន គឹមឆៃ ភេទប្រុសអាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដីថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ ជាមុខសញ្ញាលួច ។
ទី២.សយ មករា ភេទប្រុសអាយុ២៤ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។ទី៣.ង៉ែត ពៅ ភេទប្រុសអាយុ២៧ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញទាំង២នាក់ជាមុខសញ្ញាចែកចាយ។
ទី៤.ធៀង ធំ  ភេទប្រុសអាយុ២៥មុខរបរកម្មរសំណង់ ស្នាក់នៅការដ្ធានភូមិដីថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ ។
ទី៥. ធៀង ចិត្ត ភេទប្រុសអាយុ៣៥មុខរបរកម្មរសំណង់ ស្នាក់នៅការដ្ធានភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ ទាំង២នាក់ជាអ្នកប្រើប្រាស់ទី៦ឈ្មោះ លី សុខ ភេទប្រុសអាយុ២៥ឆ្នាំមុខរបរធ្វើសំណង់ស្នាក់នៅភូមិពោងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខនិងទី៧ឈ្មោះ ហៀង សុភ័ស ភេទប្រុសអាយុ១៩ឆ្នាំមុខរបរធ្វើសំណង់ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ត្រូវបានសមត្ថកិច្ចនាំខ្លួនបញ្ចូនទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការរដ្ធាននគរបាលខណ្ឌសែនសុខដើម្បីសាកសួរបន្តអនុវត្តតាមនិតិវិធី ៕ តុង សីហា
IMG-20170517-WA0061 IMG-20170517-WA0070


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print