រថយន្ដហាយលែនឌ័របើកបុកម៉ូតូបណ្ដាលឲ្យស្លាប់មនុស្សម្នាក់

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នៅវេលាម៉ោង២០និង២១នាទី នៅលើផ្លូវជាតិលេខ០៦  ត្រង់ចំណុច ភូមិសង់ឃ្លាំង,ឃុំតាំងក្រសាំង ស្រុកសុន្ទុក
ខេត្តកំពង់ធំ មានករណី គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុកនិងម៉ូតូ បណ្តាលឱ្យស្លាប់មនុស្សម្នាក់នៅនិងកន្លែងកើតហេតុ។
 តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា រថយន្ដម៉ាក ហាយលែនដឺ ពណ៌ស ពាកផ្លាកលេខភ្នំពេញ2AI:6201បើកបរ( ទិសដៅផ្ទុយគ្នា ) អ្នកបើកបរក្រោយកើតហេតុបាន ចុះរត់គេចខ្លួនបាត់ដោយមិនស្គាល់អត្តសញ្ញាណបានបើកទៅបុក ម៉ូតូម៉ាកសេ១០០ ពណ៌ក្រហម ផ្លាកលេខរដ្ឋ:17.1.0155 បើកបរដោយឈ្មោះ ឡាច ភាព ភេទប្រុស   អាយុ ២៥ ឆ្នាំនៅភូមិតាំងក្រសាំង  ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បានស្លាប់ៗនៅកន្លែងកើតហេតុ។
 ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុ ប្រគល់សកសពឲ្យសាច់ញាតិក្រុមគ្រួសារ និងប្រមូលយកវត្ថុតាងទាំង២យក មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុកដើម្បី បើកការស៊ីបអង្កេតស្រាវជ្រាវរកជនបង្កមកដោះស្រាយគ្នាតាមច្បាប់៕  ប៊ុន រិទ្ធី
IMG-20170518-WA0029 IMG-20170518-WA0028 IMG-20170518-WA0027


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print