នគរបាលខណ្ឌ៧មករាចុះបង្ក្រាបទីតាំងល្បែងអាប៉ោងនៅបុរីកីឡា

ចែករំលែក៖

ភ្នំពេញ : កម្លាំងនគរបាលខណ្ឌ៧ឃាត់ខ្លួនស្រ្តីម្នាក់ នៅវេលាម៉ោង៥នឹង៥០នាទីថ្ងៃ១៩ ខែឧសភា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវលេខ ២១១ នៅចំណុចអាគារទី៦ បុរីកីឡា ស្ថិតនៅក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ថាជនសង្ស័យមានឈ្មោះ ឌឿង វ៉ាត ភេទ ស្រី អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបុរីកីឡា ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបន្តប្រាប់អោយដឹងទៀតថា មុនពេលឈានដល់ការឃាត់ស្រ្តីខាងលើនេះគឺកម្លាំងនគរបាលខណ្ឌ៧មករា កំពុងល្បាតក្នុងមូលដ្នានខណះល្បាតមកដល់អាគារ៦បុរីកីឡាស្រ្តីខាងលើកំពុងបាញ់អាប៉ោងក៏ត្រូវកម្លាំងនគរបាលខណ្ឌ៧មករាធ្វើការឃាត់ខ្លួនតែមង្ត។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករា នាំមក សាកសួរ និងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរ បាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕ ស រស្មី

...

bfe6a310-cf27-4f37-aa00-ad9cee5698f5 b50e33ea-c939-4e06-856f-065311856e3a

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print