កាលពីថ្ងៃទី១៨ខែឧសភាប្រធានាធិបតីអាមេរិក លោកដូណាលត្រាំបានរិះគន់ដល់ការស្រាវជ្រាវ ពាក់ព័ន្ធនិងការចោទប្រកាន់រុស្ស៊ីជ្រៀតជ្រេកក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ កំពុងតែធ្វើឲ្យ អាមេរិកបេកបាក់គ្នា។
ឆ្លើយតបនិងសំនួររបស់អ្នកសារព័ត៌មាន ដែលចោទសួរ អំពីក្រសួងយុត្តិធម៌អាមេរិកកាលពីថ្ងៃទី១៧ខែឧសភាបានសម្រេចតែងតាំងអតីត ប្រធាន FBIលោក Robert Mueller ធ្វើជា រដ្ឋអាជ្ញា ពិសេស ដើម្បីស្រាវជ្រាវ ពីទំនាក់ទំនងរវាងក្រុមការងារឃោសនាបោះឆ្នោតរបស់លោកត្រាំជាមួយ និងប្រទេសរុស្ស៊ី ដ៏ដូចជាការជ្រៀតជ្រេកចូលក្នុងការបោះឆ្នោតនោះ។ លោកត្រាំ បានបញ្ចាក់ថា«ខ្ញុំគោរពទៅលើការសម្រេចខាងលើ ប៉ុន្តែខ្ញុំចាត់ទុកថានេះជាសកម្មភាព ដែលធ្វើឲ្យអាមេរិកត្រូវបែកបាក់ »។
លោកត្រាំបញ្ចាក់ថា លោកក៏មិនដែលស្នើរដល់ អតីតប្រធាន FBI លោក James Comeyដែលលោកទើបតែដកហូតដំណែង បញ្ចប់ការស្រាវជ្រាវពាក់ព័ន្ធនិង ទីប្រឹក្សាសន្តិសុខ Michael Flynn ជាមួយរុស្ស៊ីល។ លោកត្រាំក៏មានបំណងបោះបង ហេតុការទាំងនោះទៅម្ខាង ដោយផ្តោតទៅលើការបង្កើនការងារធ្វើ ពង្រឹងកម្លាំងយោធានិងសុខាភិបាល។
ប្រសិនបើការអង្កេតឯករាជ្យរបស់រដ្ឋអាជ្ញាពិសេសរកឃើញអំពីការពាក់ព័ន្ធគ្នារវាងលោក ត្រាំ និងរុស្ស៊ីក្នុងពេលឃោសនាបោះឆ្នោតមែន ហើយលោកត្រាំ ពិតជាប្រើអំណាចរារាំងឬបិទខ្ទប់ដំណើរការអង្កេតរបស់FBI មែននោះអាមេរិកពិតជានឹងអាចធ្វើការចោទប្រកាន់ប្រធានាធិបតីស្របតាមនីតិវិធី Impeachment នៃមាត្រ២របស់រដ្ឋធម្មនុញ្ញដែលនឹងអាចឈានដល់ការដកតំណែងប្រធានាធិបតីបានហើយ។
តាមច្បាប់ ដើម្បីអាចចាប់ផ្តើមនីតិវិធីបាន ត្រូវមានអន្តរាគមន៍ពីសភា និងព្រឹទ្ធសភា ។ សភាជាអ្នកចាប់ផ្តើមមុន ដោយចេញញត្តិចាប់ថ្នាក់ និងបោះឆ្នោតអនុម័ត។បើទទួលបានសំឡេងគាំទ្រភាគច្រើនដាច់ខាត និងភស្តុតាងគ្រប់គ្រាន់សំណុំរឿងនឹងត្រូវបញ្ជូនទៅឱ្យព្រឹទ្ធសភាអនុម័តសម្រេច។ព្រឹទ្ធសភាដើរតួនាទីជាតុលាការ និងបើកសវនការកាត់ក្តី។ក្នុងពេលនោះ ជនជាប់ឆ្នោត ដែលត្រូវព្យួរតំណែងសិនអាចមានមេធាវីការពារក្តី ដូចក្នុងដំណើរព្រហ្មទណ្ឌទូទៅម្នាក់ឬច្រើននាក់។បើព្រឹទ្ធសភាបោះឆ្នោតប្រមូលសំឡេងបានពីរភាគបីចោទថាប្រធានាធិបតីមានទោស នោះលោកត្រាំ នឹងត្រូវដកចេញពីតំណែងភ្លាមហើយអនុប្រធានាធិបតីត្រូវទទួលបន្ទុកដឹកនាំប្រទេសបន្តតែម្តង។
គិតចាប់ពីឆ្នាំ១៧៨៩មកឆ្នាំដែលរដ្ឋធម្មនុញ្ញអាមេរិកចូលជាធរមានមកអាមេរិកបានប្រើនីតិវិធី Impeachment ដកតំណែង ចំនួន១៩ដងក្នុងនោះបីដងប្រឆាំងនឹងប្រធានាធិបតី គឺ លោក អង់ដ្រូ ចនសុននៅឆ្នាំ១៨៦៨ និងលោក ប៊ីល គ្លីនតុន នៅឆ្នាំ១៩៩០ពីបទរារាំងតុលាការដើម្បីបិទខ្ទប់សំណុំរឿង ម៉ូលីកា ឡឺវែនស្គីប៉ុន្តែប្រធានាធិបតីទាំងពីរ ត្រូវបានសង្គ្រោះ នៅព្រឹទ្ធសភា។តែក្នុងក្រោយចប់អាណត្តិ លោក គ្លីនតុនត្រូវតុលាការកាត់ទោសក្នុងសំណុំរឿងដដែល ឱ្យបង់ខាតប្រមាណ២៥ម៉ឺននិងជាប់ទោសមិនអាចឈរឈ្មោះធ្វើនយោបាយ៥ឆ្នាំ។ចំណែកករណីលោកប្រធានាធិបតី និចស៊ុន ក្នុងឆ្នាំ១៩៧៤វិញលោកបានលាលែងចេញពីតំណែងមុនដំណើរការនីតិវិធីហូតអំណាចចាប់ផ្តើមទៅទៀត។
ក្នុងករណីលោក ត្រាំ អ្វីៗកំពុងស្ថិតក្នុងដៃអ្នកសាធារណរដ្ឋហើយ !អ្នកសាធារណរដ្ឋ មានសំឡេងភាគច្រើននៅក្នុងសភា និងព្រឹទ្ធសភា។តើពួកគេត្រៀមនឹងដកតំណែងប្រធានាធិបតីដែលជាអ្នកសាធារណរដ្ឋដូចគ្នាឬទេ ? ធម្មតាគឺគេមិនធ្វើទេតែគ្មានអ្វីប្រាកដទេពេលនេះ ព្រោះអ្នកសាធារណរដ្ឋខ្លះទំនងជាសុខចិត្តឃើញលោក អនុប្រធានាធិបតីដឹកនាំប្រទេស ច្រើនជាងលោកត្រាំ។ បើតាមការស្ទង់មតិ ពលរដ្ឋអាមេរិក៤៨% ចង់ដកលោក ត្រាំចេញ ៕