អាមេរិក និងក្រុម​ IS ​បើកការវាយប្រហារទៅលើទាហានរដ្ឋាភិបាលស៊ីរី ស្លាប់និងរបួសជាច្រើន

ចែករំលែក៖

តើនេះជាការចៃដន្យ ? ក្នុងពេលដែលអាមេរិកបើកការវាយប្រហារទៅលើក្បួនរថយន្ត ប្រធានាធិបតីស៊ីរី ក្រោយពេលដែលក្បួនរថយន្តនោះបើកសម្តៅ ចូលទៅកៀក មូលដ្ឋាន ទ័ពរបស់អាមេរិក នៅតំបន់ Al Tanfដែលជាទីតាំងហ្វឹកហាត់កម្លាំងកងទ័ពប្រឆាំងរដ្ឋាភិបាលស៊ីរី។ ក្នុងពេលជាមួយគ្នានោះដែរ ក្រុមភេរវកម្ម  IS បានបើកការវាយប្រហារទៅលើតំបន់ភាគកណ្តាលប្រទេសស៊ីរី សម្លប់មនុស្ស ជាង៥០នាក់ផងដែរ។

ការវាយប្រហាររបស់អាមេរិកទៅលើក្បួនរថយន្តទាហានស៊ីរី គឺជាការវាយប្រហារ លើកដំបូង ចាប់តាំងពីការវាយប្រហារ តាមអាកាសដោយមីស៊ីល កាលពីខែមេសា  ដែលធ្វើឡើងដោយ សហរដ្ឋអាមេរិក ទៅលើកងកម្លាំងប្រធានាធិបតីស៊ីរី អាសាដ ព្រោះតែការប្រើប្រាស់ អាវុធគីមីសម្លាប់ជនស៊ីវិលរបស់ពួកគេ នេះបើយោងតាម ប្រភពព័ត៌មានពី UPI ។

សារព័ត៌មាន CBS News បានរាយការណ៍ថា ក្បួនរថយន្តមួយមានរថយន្តរដ្ឋាភិបាល២៧គ្រឿង បានសំដៅចូល មកជិតមូលដ្ឋាន al-Tanfនៅក្នុងប្រទេសស៊ីរី ភាគនិរតី ជាទីដែលកងកម្លាំង ពិសេសរបស់អាមេរិកផ្តល់ការហ្វឹកហ្វឺន ដល់ក្រុមឧទ្ទាមស៊ីរី ក្នុងការប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលអាសាដ ហើយដំបូងឡើងយ យន្តហោះចម្បាំង គឺគ្រាន់តែហោះឆាបពីលើក្បួនរថយន្ត ដើម្បីឲ្យវិលត្រឡប់ទៅវិញ ប៉ុន្តែនៅពេលដែលពួកវា មិនត្រឡប់យន្តហោះចម្បាំង អាមេរិក ក៏បើកការវាយប្រហារ បាញ់រះទៅលើរថយន្តមួយចំនួនតែវាមិនប្រាកដថា មានជនរង្គ្រោះដែរឬក៏អត់ទេ ។

ចំណែកការវាយប្រហារ របស់ ក្រុមជ្រុលនិយមរដ្ឋឥស្លាម IS ដែលសំដៅទៅរកភូមិ Akarebខេត្ត Hama ដែលក្រុមអ្នកឃ្លាំមើល សិទ្ធិមនុស្សអះអាងថាមនុស្សស្លាប់ភាគជាច្រើន គឺជាជនស៊ិវិលនិងក្មេងៗ ហើយអះអាងថាការវាយប្រហារលើកនេះ គឺជាការវាយប្រហារដែល ឃោរឃៅបំផុតមិនធ្លាប់មាន អស់រយៈពេល២ឆ្នាំ មកហើយពីសំណាក់ ក្រុមប្រយុទ្ធរបស់ IS ។

ទោះបីជាយ៉ាងណាក្តី នៅក្រោយការវាយប្រហារនេះ ភ្លាមជាការឆ្លើយតបយន្តហោះចម្បាំង របស់រដ្ឋាភិបាលស៊ីរី ជាច្រើនគ្រឿងបានបើកការវាយប្រហារតាមអាកាសវិញ សំដៅរកទីតាំងជាច្រើន កន្លែងរបស់ក្រុម IS ដែលស្ថិតនៅតំបន់កណ្តាល នៃប្រទេសផងដែរ ៕

...

YOU_us-special-operations-in-syria_cal0317-1024x536 _57554899_013578921-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print