រថយន្តហ៊ីយ៉ាន់ដាយបុកជាមួយម៉ូតូ បណ្តាលឲ្យអ្នកបើកម៉ូតូរបួសធ្ងន់បាក់់ប្រអប់ជើង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងទិសដៅបញ្រ្ចាសគ្នា រវាងរថយន្តបុកជាមួយម៉ូតូដឹកជ្រូក នៅចំណុច៨៤០៥៦.៥៨១៥០ ស្ថិតក្នុងភូមិក្រាំងរងៀង ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង៥ និង៤០នាទី ល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តហ៊ីយ៉ាន់ដាយ ពណ៌សលាយខៀវ ចង្កូតឆ្វេង ពាក់ស្លាក់ភ្នំពេញ 3A-8299 បើកបរដោយឈ្មោះ សែម ចាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិបាក់ចញ្ចៀន ឃុំបាក់ចិញ្ចៀន ស្រុក ភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។ ចំណែកអ្នកបើកម៉ូតូ ឈ្មោះ ជុំ ល័ក្ខប្រុស អាយុ១៨ឆ្នាំ ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បណ្តាលឲ្យរងរបួសធ្ងន់ និងឈ្មោះ  រឿង ដាវីត អាយុ១៧ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ រងរបួសធ្ងន់ ។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា មូលហេតុដោយសារអ្នកបើកម៉ូតូរេចង្កូតចូលរថយន្ត ។

បច្ចុប្បន្នវត្ថតាងម៉ូតូនិងរថយន្តទាំងពីគ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកវាលវែង ៕

...

09e54776-2c81-4842-ba7a-8e287f4755b4 61577e7a-799f-4ccb-bca2-86c004c29c1aef85bd5f-1e42-42f5-9e71-9a9882b1f0f4 efd17f69-9455-4398-b8ed-765a0a61f3ed

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print