ភ្នំពេញ ៖ នារីម្នាក់ក្នុងចំណោមពីនាក់ត្រូវជនរងគ្រោះឃើញចាប់ប្រគល់អោសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាបន្ទាប់ពីរូបគេបានធ្វើសកម្មភាពយកខ្សែកក្លែងក្លាយទៅដូរយកខ្សែកនិងក្រវិលពីនារីម្នាក់ជាស្លាកទីនគិតជាប្រាក់អស់៣ជីនិងលុយ២០ដុល្លាកាលពីថ្ងៃទី១០ ខែឧសភាឆ្នាំ២០១៧ហើយគេចខ្លួនបាត់។
ការឃាត់ខ្លួននារីសង្ស័យខាងលើនេះកាលពីវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៧នៅចំណុចម្តុំផ្សារជីនណាន ភូមិចុងថ្នាល់ខាងលិចសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
ជនសង្ស័យមានឈ្មោះ ចាន់ ម៉ៃ ភេទស្រីអាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលភូមិគោកឃ្លាងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខនិងមានស្រុកកំណើតខណ្ឌទួលគោករាជធានីភ្នំពេញ ។ ចំណែកនារីរងគ្រោះមានឈ្មោះ ភុន សុីណា អាយុ២៨ឆ្នាំមុខរបរកម្មការិនី រោងចក្រ ស្នាក់បន្ទប់ជួលភូមិរោងចក្រសង្កាត់ភ្នំពេញនិងមានស្រុកកំណើតភូមិសំរោង ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សម្ភារបាត់បង់មាន ខ្សែកប្លាកទីន១ខ្សែទំងន់២ជីក្រវិ១គួទំងន់១ជី និងលុយ២០ដុល្លាសរុបទាំងអស់ចំនួន៣ជីនិងលុយ២០ដុល្លា។
ប្រភពពីនារីរងគ្រោះបានអោយដឹងថានៅមុនពេលកើតហេតុកាលពីថ្ងៃទី១០ខែឧសភាឆ្នាំ២០១៧វេលាម៉ោង៩និង៣០នាទីព្រឹករូបនាងបានចេញពីបន្ទប់ជួលទៅផ្សារដីហុយដើម្បីទិញម្ហូបស្រាប់តែលេចមុខស្ត្រីម្នាក់មានអាយុប្រហែល៣៩ឆ្នាំបានដើរមកកេសស្មានាងហើយនិយាយប្រាប់នាងថាគេរើសបានខ្សែក១មានទំងន់ជិត១ដំឡឹងហើយប្រាប់ថាកុំប្រាប់អ្នកណារួនក៍នាងយកទៅលក់ក្រោយមកនារីជាជនសង្ស័យឈ្មោះ ចាន់ ម៉ៃ បានដើរមកប្រាប់ថាអោយនាងដោះខ្សែក ក្រវិល និងលុយ២០ដុល្លាទុកអោយរូបគេសិនមកចាំលក់របសមបានចាំចែកលុយគ្នាទៀតពេលនោះនាងក៍ដោះខ្សែកក្រវិលនិងលុយ២០ដុល្លាអោយទៅនារីជនសង្ស័យក្រោយពីបានហើយក្រុមជនសង្ស័យបាននាំគ្នាគេចខ្លួនបាត់។
លុះដល់ថ្ងៃទី១៩ខែឆ្នាំដដែលវេលាម៉ោង៦និង២០នាទីល្ងាចនារីរងគ្រោះបានចេញពីធ្វើការរោងចក្រដើរមកផ្ទះស្រាប់តែឃើញជនសង្ស័យកំពង់តែជិះម៉ូតូនៅចំណុចខាងលើនាងក៍ស្រែកអោយជួយចាប់ជនសង្ស័យបានតែម្តងយកមកប្រគល់អោយសមត្ថកិច្ចតែម្តងណែកបក្សពួកម្នាក់ទៀតគេចខ្លួនបាត់។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថារូបគេពិជាបានធ្វើកម្មភានេះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្ត៕ តុង សីហា