ខេត្តកំពង់ធំ ៖ នៅវេលាម៉ោ៦និង១០នាទីល្ងាច ថ្ងៃទី២០ឧសភា ឆ្នាំ២០១៧ ប្រជាពលរដ្នបានឃើញសាកសពអណ្តែតទឹ កនៅចំណុច ភូមិពោធិ៍ទ្រេត ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្ត កំពង់ធំ។
តាមប្រពត័មានពីប្រជាការពារភូមិ បានអោយដឹងថាពេលលោកឃើញសាកសពអណ្ដែ តទឹក លោកបាន គៀរសាកសពយកមកទុកនៅមាត់ជ្រាំង ក្រោយមកសមត្ថកិច្ចបានពិនិត្យទើ បស្គាល់អត្តសញ្ញាណ ជនរងគ្រោះឈ្មោះ កង ណូ ភេទប្រុសអាយុ55ឆ្នាំ រស់នៅភូមិសេរីសុខា ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ក្រោយពីធ្វើកោសល្យ៏វិច្ឆ័យឃើញថា ជននេះលង់ទឺកស្លាប់ដោយខ្លួនឯង ពុំមានស្លាកស្នាមអ្វីក្រៅពីលង់ ទឹកនោះទេ ទើបប្រគល់សាកសពអោយក្រុមគ្រួសា រមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី