អាជ្ញាធរខណ្ឌចំការមនចុះឃាត់សំណង់សង់រំលោភលើផ្លូវសាធារណៈ

ចែករំលែក៖

ភ្នំពេញ ៖ នៅវេលាម៉ោង៩ ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ អាជ្ញាធរខណ្ឌចំការមនចុះឃាត់សំណង់សង់រំលោភលើផ្លូវសាធារណៈ (ផ្លូវឌឿងហែម) នៅចំណុចផ្ទះលេខ៨E0 ផ្លូវ៣៦០ ក្រុម១៧ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ដែលរំលោភលើកិច្ចសន្យាមុនសាងសង់ ។

លោក អ៊ីវ ថាវី មន្ត្រីសាលាខណ្ឌចំការមន ដែលបានដឹកនាំកម្លាំងចុះឃាត់នេះ បានអោយដឹងថា ដោយយោងតាមបណ្តឹងរបស់លោក យី ម៉េង ដែលបានទប្តឹងទៅសាលាខណ្ឌថា ម្ចាស់សំណង់ឈ្មោះ គិម ពៅ ដែលបានរំលោភលើកិច្ចសន្យា ។

លោកបញ្ជាក់ថា កិច្ចសន្យារវាងភាគីលោក គីម ពៅ និងលោក យី ម៉េង បានព្រមព្រៀងថា ទុកគម្លាតពីគ្នាជាន់ផ្ទាល់ដី Eo ប្រវែង ១,៥កន្លះពីខាងក្រោយផ្ទះ លេខ 6Eo របស់លោក យី ម៉េង ។ ផ្លូវដែលនៅជាប់ចំហៀងផ្ទះលេខ ៦Eo ោ្នែកខាងលិចផ្ទះលោក យី ម៉េង ត្រវរក្សាទុកទំហំ និងលក្ខណៈទ្រង់ទ្រាយដើមដដែល គឺផ្លូវនៅចន្លោះ ផ្ទះលេខ ៦Eo របស់លោក យី ម៉េង និងផ្ទះលេខ ៨Eo របស់លោក គីម ពៅ ដែលមានផ្លូវសម្រាប់ ធ្វើដំណើរចេញចូល ទទឹងប្រវែង ២,២០ម៉ែត្រ (ពីរម៉ែត្រពីរតឹក) ។

អាជ្ញាធរចុះមកឃាត់នេះ លោក អ៊ីវ ថាវី បានបញ្ជាអោយផ្អាកការសាងសង់បណ្តោះអាសន្ន ខណៈពិនិត្យឃើញថា ការសង់ពិតជារំលោភ លើផ្លូវសាធារណ គឺសង់មកកៀកជាប់នឹងបង្អួចរបស់ភាគី ម្ខាងទៀត ដែលមិនអាចបើកបង្អួចដូចសព្វដងបាន ៕ ស រស្មី

...

2e67a35b-2e3b-48c1-9a94-9093d2ebdfdb 5ceb8600-947e-40ac-a897-532f01017ea1 b59f8c01-1bcb-4f00-859c-4601ad9681d6 794f20c5-ccf5-4092-86ad-8fdd69c741ea 86da409b-8613-4fab-a1ee-ef7fed85e2d0 8b9434cc-e9cc-4fb2-9892-0f20a68beac6 2a3c2ba9-4e37-4a79-ae2d-9ebf40199aec

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print