ជិះម៉ូតូឌុបគ្នា ត្រូវជនមិនស្គាល់មុខជិះម៉ូតូមកតាមពីក្រោយ រួចទាញកាំបិតកាប់ចំកញ្ចឹង.ក

ចែករំលែក៖

ខេត្តព្រៃវែង ៖ កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ចំណុចស្ពានប្រឡាយចិន ផ្លូវជាតិលេខ៨អា ស្ថិតក្នុងភូមិពោធិជ្រៃ ឃុំស្វាយអន្ទរ ខេត្តព្រៃវែង។

មុនពេលកើតហេតុ ជនរងគ្រោះមានគ្នា៣នាក់ ជិះម៉ូតូមួគ្រឿងពីលិចទៅកើត មកដល់ពាក់កណ្ដាលផ្លូវត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ២នាក់ ជិះម៉ូតូគ្រឿងមិនស្គាល់ បានធ្វើសកម្មភាពកាប់ពីក្រោយ បណ្ដាលឲ្យយុវជនជិះក្រោយត្រូវមួយកាំបិតចំកញ្ចឹង ហើយជនសង្ស័យបានជិះគេចខ្លួនបាត់តែម្ដង។

ជនរងគ្រោះឈ្មោះ ផៃ គាក់ ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកឌុប ២ឈ្មោះរិន លាក់ ភេទប្រុស អាយុ២៣ឆ្នាំ និងឈ្មោះ សាន សាក់ ភេទប្រុស អាយុ១៦ឆ្នាំ ត្រូវជនមិនស្គាល់មុខកាប់ត្រូវមួយកាំបិតចំកញ្ចឹងក។ អ្នកទាំងបី រស់នៅភូមិគក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ក្រោយពេលកើកហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនស្រុកស្វាយអន្ទរ ៕

...

0e5f720d-2ed3-49ba-9d0b-0fd409c10348 5286ea97-355b-4e58-93d9-586be6d0da08

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print