ខេត្តព្រះសីហនុ ៖ ស្ត្រីមានផ្ទៃពោះ៧ខែ រួមជាមួយប្តីបានរងរបួសធ្ងន់បន្ទាប់ពីត្ រូវបានរថយន្តមន្ត្រីកងអង្គរក្ សឋានៈវរៈសេនីយ៍ត្រី បុកពេញទំហឹងខណះពេលប្តីប្រពន្ ឋរងគ្រោះឆ្លងផ្លូវមកដល់ដីក្ រហមឆ្ពោះទៅកាន់លំនៅដ្ឋានតំបន់ក្ បាលឆាយ។ ហេតការណ៏នេះបានកើតឡើងនៅវេលាម៉ោ ង១៩និង៤៩នាទីយប់ថ្ងៃទី២២ឧសភាឆ្ នាំ២០១៧ ត្រង់ចំនុចផ្លូវចូលក្បាលឆាយ ស្ថិតក្នុងភូមិ០១ សង្កាត់លេខ០១ ក្រុងព្រះសីហនុ។
ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៏នេះ បើយោងតាមការបញ្ជាក់ជំហានតំបូងពី សមត្ថកិច្ចចរាចរណ៏នៅកន្លែងកើតហេ តុបានអោយដឹងថា នៅវេលាកើតហេតុខាងលើមានករណីគ្រោះ ថ្នាក់ចរាចរណ៏មួយកើតឡើងដែលបង្ ករឡើងដោយរថយន្តមួយគ្រឿង ម៉ាកកាមរីបាឡែនពណ៏ស្ករពាក់ស្លា កលេខ ភ្នំពេញ 2AD 3225 បើកបរដោយឈ្មោះជួន ចិន ភេទ ប្រុសមានមុខងារមន្ត្រីកងអង្គរក្ សឋានៈវរៈសេនីយ៍ត្រី មិនស្គាល់អាយុ ក្នុងទិសដៅពីភ្នំពេញចូលក្រុងព្ រះសីហនុ(ពីកើតទៅលិច)គេចខ្លួនក្ រោយកើតហេតុ បានបុកម៉ូតូមួយគ្រឿងម៉ាក អ៊ែប្លែត ពណ៏ក្រហមស គ្មានស្លាកលេខ បើកបរដោយឈ្មោះ ក្រួច សុខុន ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរជាងដែកនៅក្បាលឆាយ រងរបួសធ្ងន់រួមជាមួយប្រពន្ឋឈ្មោះ ចំរើន ផលអាយុ ៣៧ឆ្នាំ(មានផ្ទៃពោះ៧ខែ) រងរបួសធ្ងន់ភ្លៅស្តាំ ខណះពេលម៉ូតូជនរងគ្រោះធ្វើតំណើ រចេញពីក្រុងព្រះសីហនុបត់ឆ្វេង ឆ្ពោះទៅកាន់លំនៅដ្ឋាននៅក្បាលឆា យដល់ដីក្រហមទៅហើយ។
ដោយឡែកយោងតាមសាក្សីបានឃើញហេតកា រណ៏បានអះអាងថា នៅវេលាកើតហេតុគេបានឃើញម៉ូតូ ជនរងគ្រោះ រួមជាមួយរថយន្តចំនួន០៣គ្រឿងផ្សេ ងទៀតបើកស្របទិសគ្នាក្នុងនោះមា នរថយន្តមួយគ្រឿងបានវ៉ារថយន្តខា ងមុខ ស្របពេលនោះរថយន្តបង្ករដែលមាន ទិ សដៅបញ្ច្រាស់គ្នាក៏បានមកដល់ចំនុ ចនោះដែរ ហើយបបាន រេចង្កូតគេចរថយន្តដែលវ៉ានោះទើ បមកបុកម៉ូតូជនរងគ្រោះតែម្តង បណ្តាលអោយខ្ទាតជិត២០ម៉ែត្រ បង្ករអោយមនុស្សចំនួន០២នាក់រងរបួ សធ្ងន់គួរអោយរន្ឋត់។
ក្រោយកើតហេតុជនរងគ្រោះត្រូវបា នរថយន្តសង្គ្រោះឯកជនដឹកមកកាន់គ្ លីនិចដើម្បីសង្គ្រោះបឋម រីឯ ម៉ូតូនិងរថយន្តត្រូវបានកំលាំ ងសមត្ថកិច្ចស្ទួចយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៏ខេត្តរងចាំកា រដោះស្រាយនៅពេលបន្ទាប់ ៕ ឆ្លាម សមុទ្រ













