ភ្នំពេញ ៖ បន្ទាប់ពីមានការរិះគន់ពីប្រជាពលរដ្ឋចំៗ ក៏ដូចជាសារព័ត៌មានមួយចំនួនបានចុះផ្សាយ ករណីលួច បើកល្បែងស៊ីសង ចាក់ភ្នាល់បាល់ និងហ្គេមបាញ់ត្រីជ្រកក្រោមស្លាកអ៊ិនធើណេតក្នុងខណ្ឌដូនពេញរួចមក នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ សាលាខណ្ឌដូនពេញ ក្រោមបញ្ជាលោក សុខ ពេញវុធ បានចុះអនុវត្ត និងបង្ក្រាប ។
ទីតាំងហ្គេមនេះ មានយីហោបន្ទាយស្រីIII នៅក្បែររោងកុនលុច្ស ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។ ដោយឡែកម្ចាស់ទីតាំងខាងលើត្រូវបានហៅ មកអប់រំឲ្យបញ្ឈប់របររកស៊ីនេះតទៅទៀត ក្នុងនោះអាជ្ញាធរខណ្ឌដកហូតទូហ្គេម១គ្រឿង ៕ ស តារា
...













