ឆ្លងចរន្តអគ្គិសនីនៅរោងក្រោលគោ ឆក់ក្មេងប្រុស២នាក់បងប្អូនបង្កើតស្លាប់១នាក់រងបួស១នាក់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ក្មេងប្រុស២នាក់ដែលជាបងបង្អូនបង្កើតនិងគ្នាត្រូវបានចរន្តអគ្គិសនីឆ្លងតាមដំបូលស័ង្កសី ឆក់ស្លាប់ម្នាក់នៅក្រោលគោ និងម្នាក់ទៀតរងបួសស្រាលខណៈដែលក្មេងរងគ្រោះបានទៅបើកទ្វារក្រោលគោ ធ្វើអំពីរបងដែកលួសដើម្បីបញ្ចេញគោពីក្នុងក្រោល។ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នា២០១៧ នៅភូមិកាប់ព្រិច ឃុំព្រះផុស ស្រុកគាស់ ក្រឡ ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ត្រី ឆាង វណ្ណឆ័យ អធិការនគរបាលស្រុកគាស់ក្រឡប្រាប់ឱ្យដឹងថា ក្មេងរងគ្រោះទាំង២នាក់មានឈ្មោះ ១,អ៊ាត រដ្ឋា ភេទប្រុសអាយុ១៦ឆ្នាំ ជាបងបានស្លាប់ ២, អ៊ាត រិទ្ធី ភេទប្រុស អាយុ១៣ឆ្នាំ ជាប្អូនបានរងបួសស្រាល ក្មេងរងគ្រោះរស់នៅភូមិ ឃុំកើតហេតុខាងលើ។

លោកអធិការប្រាប់ឱ្យដឹងទៀថា មុនពេលកើតហេតុក្មេងរងគ្រោះជាបងមានឈ្មោះ អ៊ាត រដ្ឋាបានទៅបើកទ្វារក្រោលគោធ្វើអំពីដែកលួសជារបរព័ទ្ធជុំវិញខណៈនោះស្រាប់តែគេឃើញក្មេងប្រុសរងគ្រោះរូបនោះដួលលើទ្វារដែកលួសប្រកាច់បាត់ស្មារតីភ្លាមៗនៅកន្លែងកើតហេតុ ឃើញបែបនោះ ប្អូនប្រុសក៏ទៅចាប់ទាញបងប្រុសចេញ តែត្រូវចរន្តអគ្គិសនីឆក់ថែមទៀត ប៉ុន្តែនៅពេលនោះប្អូនប្រុសក៏ប្រវេប្រវា ជើងធាក់និងដី រំដោះខ្លួនចេញបាន ហើយក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ សាច់ញាតិឳពុកម្តាយ នាំគ្នាផ្អើលឆោឡោតែម្តង។

លោកអធិការបានប្រាប់ឱ្យដឹងទៀតថា ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ ក៏បានចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ គឺក្មេងរងគ្រោះឈ្មោះ អ៊ាត រដ្ឋា បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ដោយឡែកក្មេងរងគ្រោះជាប្អូនរងរបួសស្រាល ត្រូវពុកម្តាយហៅពេទ្យក្នុងភូមិមកព្យាបាលព្យួរសេរ៉ូមនៅនឹងផ្ទះ។សមត្ថកិច្ចត្រួតពិនិត្យរកឃើញខ្សែភ្លើងដាច់រលាត់នៅនិងដំបូលស័ង្កសី បានឆ្លងទៅប៉ះនិងរបងដែកលួសទ្វារក្រោលគោ ទើបបណ្តាលឱ្យឆ្លងចរន្តឆក់ក្មេងរងគ្រោះស្លាប់និងរងរបួសបែបនោះ ៕ សំ វិច្ឆិកា

IMG_2331 IMG_2334 IMG_2359

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print