Update: លោក សុខ ពេញវុធ បញ្ជាឲ្យមន្រ្តីចុះបង្រ្កាបល្បែងបាញ់ត្រីខុសច្បាប់ស្ថិតនៅក្នុងអតីតរោងកុនព្រហ្មបាយ័ន ឬ បន្ទាយស្រី៣

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីបើកលេងល្បែងបាញ់ត្រីខុសច្បាប់ស្ថិតនៅក្នុងអតីតរោងកុនព្រហ្មបាយ័ន ឬ បន្ទាយស្រី៣ រួចមក នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១៥ និង៣០នាទីរសៀល លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជារអោយ លោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយ លោក គឹម ឆេងប៊ុន ក្រឡាបញ្ជីអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ប៉ុស្តិ៍រដ្ឋបាលជ័យជំនៈ និង សង្កាត់ជ័យជំនៈ ចុះបង្ក្រាប់ទីតាំងលេងល្បែងបាញ់ត្រីខុសច្បាប់ស្ថិតនៅផ្ទះយីហោឈ្មោះ បន្ទាយស្រី៣ ស្ថិតនៅក្នុងសង្កាត់ ជ័យជំនៈ ខណ្ឌដូនពេញ ។

ក្នុងប្រតិបត្តិការនោះដែរ អាជ្ញាធរត្រួតពិនិត្យជាក់ស្តែងរួចមកឃើញថាដកហូត ៖មានទូបាញ់ត្រីចំនួន០១គ្រឿង ក្រៅពីនោះគឺជាប្រភេទទូហ្គេម ដាក់កាក់ ដូចនៅផ្សារទំនើបAEON និង ផ្សារទំនើបផ្សេងៗផងដែរ ។
ក្រោយពីធ្វើកំណត់ហេតុរួចមក គណៈបញ្ជាការឯកភាពខណ្ឌបានដកហូតទូហ្គេមបាញ់ត្រីចំនួន០១គ្រឿង និង កៅអីចំនួន០៣ យកមករក្សារទុកនៅ សាលាខណ្ឌដូនពេញ ដើម្បីមានវិធានការបន្ត ៕ ស តារា

...

IMG_3539 IMG_3540 IMG_3541 IMG_3542

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print