ខ្មាន់កាំភ្លើងពីរនាក់បាញ់សម្រុកទៅស្នាក់ការមេព្រៃ ឃុំក្រាំងស្គាស្រុកទឹកផុស ស្លាប់ម្នាក់របួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មន្រ្តីរដ្ឋបាលព្រៃឈើម្នាក់ បានស្លាប់នៅពេលបញ្ជូនមកដល់មន្ទីរពេទ្យ ដោយឡែកមន្រ្តីអាវុធហត្ថម្នាក់ និង ប្រជាពលរដ្ឋ២នាក់ បានរងរបួសធ្ងន់ នៅក្នុងការបាញ់ប្រហារមួយ ដែលបង្ករឡើងដោយក្រុមជនមិនស្គាល់មុខ២នាក់ បានបាញ់រះសម្រុកទៅក្នុង ស្នាក់ការប្រចាំការរបស់មន្រ្តីរដ្ឋបាលព្រៃឈើ និង អាវុធហត្ថ ។

ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង៧យប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ នៅភូមិក្តុល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះក្នុងការបាញ់ប្រហានេះ ១.ឈ្មោះ សឹង ហាត ភេទប្រុស ជាមន្រ្តីរដ្ឋបាលព្រៃឈើ បានស្លាប់នៅពេលបញ្ជូនមកដល់មន្ទីរពេទ្យខេត្ត ។ ២.ឈ្មោះអ៊ុក ណាំ ជាមន្រ្តីអាវុធហត្ថខេត្ត រងរបួសធ្ងន់ ៣.ឈ្មោះម៉ៅ សារ៉ាត់ ភេទប្រុស ជាប្រជាពលរដ្ឋ និង ៤.ឈ្មោះនូ គឹមលន ជាម្ចាស់ស្ថានីយលក់ប្រេងឥណ្ទនៈនៅទីនោះ ។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា នៅវេលាកើតហេតុបានឮសម្លេងកំាំភ្លើងបាញ់រះជាច្រើនគ្រាប់នៅក្នុងកន្លែងស្នាក់ការរបស់មន្រ្តីរដ្ឋបាលព្រៃឈើ និង អាវុធហត្ថ ដែលឈរជើងប្រចាំការនៅទីនោះ បណ្តាលអោយរងរបួសធ្ងន់មន្រ្តីរដ្ឋបាលព្រៃឈើ និងមន្រ្តីអាវុធហត្ថម្នាក់ ក្រោយពីធ្វើការបាញ់ប្រហានៅស្នាក់ការរួចមក ខ្មាន់កាំភ្លើងទាំងពីរនាក់នេះបានដើរចេញមកខាងក្រៅ រួចបាញ់ប្រសាចពេញផ្លូវ និង បាញ់សំដៅទៅទីតាំងស្ថានីយលក់ប្រេងឥន្ធនៈនៅនោះ បណ្តាលអោយរបួសប្រជាពលរដ្ឋម្នាក់ និង ម្ចាស់ស្ថានីយ៍លក់ប្រេងម្នាក់ ក្រោយពេលកើតហេតុ ជនសង្ស័យបានគេចខ្លួនបាត់ដោយឡែក ជនរងគ្រោះទាំងអស់ត្រូវបានបញ្ចូនមកសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ប៉ុន្តែដោយសាររងរបួសធ្ងន់ធ្ងរមន្រ្តីរដ្ឋបាលព្រៃឈើម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។

ករណីនេះសមត្ថកិច្ចនៅមិនទាន់បានសន្និដ្ឋានយ៉ាងណានៅឡើយនោះទេ ដោយកំពុងធ្វើការស្រាវជ្រាវបន្ត ៕ ចន្ថា

IMG_3553 IMG_3554

...

IMG_3548 IMG_3549 IMG_3550 IMG_3551

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print