លួចបានសម្រេច តែមិនបានប៉ុន្មានថ្ងៃផងត្រូវជាប់ខ្នោះ

ចែករំលែក៖

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអធិការដ្ឋានស្រុកទ្រាំង ធ្វើការឃាត់ខ្លួនក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ដែលហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី  ២២ ខែឧសភា ឆ្នាំ ២០១៧ ស្ថិតនៅ ភូមិពោន ឃុំត្រឡាចស្រុកទ្រាំងខេត្តតាកែវ ។

យោងតាមរបាយការណ៍អធិការដ្ឋាននគរបាលស្រុកទ្រាំងបានអោយដឹងថា ដោយមានការបញ្ជាលោកជីវ ចាន់តារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងតាកែវ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឆេង តារាហៅរាំង ភេទប្រុសអាយុ១៥ឆ្នាំរស់នៅជាមួយម្តាយឈ្មោះម៉ោង ចេក អាយុ៥២ឆ្នាំភូមិពោន ឃុំត្រឡាចស្រុកទ្រាំងខេត្តតាកែវ ។ ដែលបានធ្វើសកម្មភាពលួចកាលលុយរបស់ជនរងគ្រោះឈ្មោះ ហ៊ុន អូន ភេទស្រីអាយុ៤៦ឆ្នាំរស់នៅភូមិត្រពាំង ឈូកឃុំត្រឡាចស្រុកទ្រាំងខេត្តតាកែវ មុខរបរលក់ដូរនៅផ្ទះ កាលពីថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៧ អស់ចំនួន ៤៦០០ ដុលា និងប្រាក់រៀលប្រហែល ៥០ ម៉ឺនរៀល ។

ក្រោយពេលឃាត់ខ្លួនជនសង្ស័បានសារភាពថា រូបគេពិតជាបានលួចលុយរបស់ឈ្មោះ ហ៊ុន អូន ពិតមែន ដោយកាលពីថ្ងៃកើតហេតុរូបគេបានទៅទិញខារ៉បាវនៅផ្ទះជនរងគ្រោះក៍បានឃើញធុងដាក់លុយនៅក្រោមគ្រែកន្លែងលក់ លុះទិញខារ៉ាបាវបានហើយក៏ទៅផ្ទះដល់ពាក់កណ្តាលផ្លូវក៏ត្រឡប់មកវិញចូលតាមទ្វាក្រោយកន្លែងលក់លួចយក លុយក្នុងធុងអស់។ក្រោយពីបានលុយនៅថ្ងៃនោះរូបគេបានយកលុយទៅអោយម្តាយ១៤០០ដុល្លាដោយប្រាប់ថា លុយរើសបានលុះដល់ថ្ងៃទី១៧ខែឆ្នាំដដែលបានឡើងទៅភ្នំពេញទិញម៉ូតូមួយគ្រឿងតម្លៃ១៦៤០ដុល្លា ទៀត។

កម្លាំងជំនាញបានធ្វើការដកហូតបានដកហូតម៉ូតូ ម៉ាកស៊ុយស៊ូគីនិចពណ៌ខ្មៅសេរី២០១៧គ្មានពាក់ផ្លាកលេខមួយគ្រឿង និងដកហូតប្រាក់ចំនួន១៤០០ដុល្លាពីម្តាយជនសង្ស័យ ដើម្បីប្រគល់ជូនជនរងគ្រោះវិញ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅដល់ដល់ការិយាល័យជំនាញរូចហើយ ៕ ភ្នំដា

unnamed (1) unnamed

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print