លក់ដូងបែបមិនសូវកាក់កប បែកគំនិតលូចបន្ថែម​

ចែករំលែក៖

ខេត្តតាកែវ ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពលូចសីប្រូស៊ីម៉ងត៌ ដែលគេគលក់នៅមុខផ្ទះ ដែលហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៧ ៩: ៤០ នាទី ស្ថិតនៅភូមិ ថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។

យោងតាមរបាយរណ៍របស់អធិកាដ្ឋាននគរបាលក្រុងដូនកែវ បានអោយដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ចាន់ វាសនា ភេទ ប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិស្តុកព្រៃ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មុខរបរលក់ដូង ដែលនៅម៉ោងប្រមាណ ២:៤០ នាទី ថ្ងៃខែកើតហេតុខាងលើជនរូបនេះបានធ្វើសកម្មភាពលួចដោយយករ៉ឺម៉កម៉ូតូលួចដឹកសីបប្រូស៊ីម៉ងត៌ដែលដាក់គរលក់នៅមុខផ្ទះ របស់ឈ្មោះ សូ ធានី ភេទប្រុស អាយុ ៤៣ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាង លើ។ លុះដល់ម៉ោងប្រមាណ ៩:៤០ នាទី កម្លាំងជំនាញបានធ្វើការស្រាវជ្រាវដើម្បីកំណត់មុខសញ្ញា និងឈានដល់ការចាប់ខ្លួនតែម្តង។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនិតិវិធី ៕ ភ្នំដា

...

unnamed (4) unnamed (3) unnamed (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print