ភ្នំពេញ ៖ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមកក្បែរស្រ្តីម្នាក់ខណៈពេលជិះម៉ូតូមួយគ្រឿងម្នាក់ឯងលើស្ពានជ្រោយចង្វាចាស់ធ្វើសកម្មភាពឆក់យកកាបូបស្ពាយពណ៌ខ្មៅដាក់ពីមុខបានសម្រេចហើយជិះគេចខ្លួនបាត់ដោយសុវត្តិភាព។
ហេតុការណ៍នេះកើតឡើងកាលពីម៉ោងជិត១០ព្រឹកថ្ងៃទី២៤ឧសភា២០១៧ស្ថិតនៅពាក់កណ្តាលស្ពានជ្រោយចង្វារចាស់ភូមិដើមគរសង្កាត់-ខណ្ឌជ្រោយចង្វា។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ជ្រោយចង្វាបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះម៉ៅ គីមឡាយ អាយុ៤៦ឆ្នាំមុខរបរលក់ដូរស្នាក់នៅផ្ទះជួលផ្លូវលេខ៣៣៦សង្កាត់វាលវង្សខណ្ឌ៧មករាជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវអេសពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1FA-1858។រីឯកាបូបស្ពាយដែលក្រុមចោរឆក់យកទៅបាត់នោះមានលុយ៣០០ដុល្លារលុយខ្មែរ២០ម៉ឺនរៀលនិងទូរស័ព្ទម៉ាកអាយហ្វូនតំលៃ១៧០ដុល្លារមូយគ្រឿងសរុបទឹកប្រាក់ចំនួនជាង៥០០ដុល្លារ។
តាមសំដីស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចឱ្យដឹងថានៅមុនកើតហេតុនរូបគាត់បានចេញពីផ្ទះជួលយកអីវ៉ាន់ទៅឱ្យម៉ូយនៅខណ្ឌជ្រោយច្វារជិះម៉ូតូមួយគ្រឿងម្នាក់ឯងឡើងស្ពានជ្រោយចង្វារចាស់ក្នុទិសដៅលិចទៅកើតខណះជិះមកដល់ពាក់កណ្តាលស្ពានស្រាប់តែមានជនសង្ស័យ០២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក(PCX)ពណ៌សរមិនចាំស្លាក លេខមកពក្រោយរួចជិះមកក្បែធ្វើសកម្មភាពឆក់យកកាបូបស្ពាយពណ៌ខ្មៅដែលស្ពាយដាក់នៅខាងមុខបានសម្រេចជិះគេចខ្លួនបាត់ដោយសុវត្តិភាពតែសំណាងល្អមិនដួលម៉ូតូ។
ក្រោយហេតុការណ៍កើតហេតុរូបគាត់បានត្រឹមតែមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វាតែប៉ុណ្ណោះ ៕ ជ្រោយពេជ្រ
...