ខេត្តស្ទឹងត្រែង៖កម្លាំងអាវុធហត្ដខេត្តបានបើកប្រតិបត្តិការដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌីមេបញ្ជាការកងរាជអាវុធខេត្ត និងមានការសម្របសម្រួលពីលោកច្រឹងខ្មៅព្រះរាអាជ្ញា អមសាលាដំបូងខេត្តចុះបង្ក្រាបគ្រឿងញៀនពីករណីផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យឡាវម្នាក់ខ្មែរម្នាក់ នឹងអាវុធឆ្នៃមួយដើមរួមជាមួយគ្រឿងញៀន(WY)គ្រាប់ចំនួន៣០កញ្ចប់ស្មើនិង៦០០០គ្រាប់ និង(ម៉ាទឹកកក)មួយកញ្ចប់ធំស្មើនិង៩៧៨.6ក្រាម។
ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទាំង២ករណីខាងលើនេះ មួយករណីបង្ក្រាបកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកនិងមួយករណីទៀតបង្ក្រាបនៅវេលាម៉ោង១២និង៤៥នាទីថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៧ ជនជាតិខ្មែរចំណុចផ្លូវលំបំបែកចូលបក្សីមេង្គ ប្រមាណមួយគីឡូ ស្ថិតក្នុងភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
ចំណែកករណីទី២ជនជាតិឡាវបង្ក្រាប នៅចំណុចភូមិអូរស្វាយ ឃុំអូរស្វាយស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
លោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌីមេបញ្ជាការកងរាជអាវុធខេត្តបានឱ្យដឹងថា៖ជនសង្ស័យដែលអាវុធហត្ថឃាត់ខ្លួនខ្មែរម្នាក់ឡាវម្នាក់ពាក់ព័ន្ធក្នុងករណីជួញដូរគ្រឿងញៀនខាងលើមានឈ្មោះសេង ទន់ភេទប្រុសអាយុ៤៣ឆ្នាំ(ខ្មែរ) មានទីលំនៅក្នុងភូមិថ្នី សង្កាត់សមគ្គី ក្រុង ខេត្តស្ទឹងត្រែង។ចំណែកជនជាតិឡាវមានឈ្មោះឡា វ៉ាន់ ភេទប្រុស អាយុ៥៥ឆ្នាំមានទីលំនៅភូមិសនវ៉ាន់សៃ ស្រុកមឿនប៉ាក់កាឌីន ខេត្តបូរីខាំសៃប្រទេសឡាវ។
លោកមេបញ្ជាការបានបន្តទៀតថាក្នុងប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថតែងតែធ្វើការស៊ើអង្កេតស្រាវជ្រាវ និងតាមប្រម៉ាញ់មុខសញ្ញាដែលពាក់ព័ន្ធ ក្នុងករណីជួញដូរគ្រឿងញៀន។ក្រោយពីបានចុះស៊ើបអង្កេតយ៉ាងយូ កម្លាំងរបស់លោកបានដឹងពីមុខសញ្ញាជនសង្ស័យទាំងពីរខាងលើ ទើបស្នើសុំទៅព្រះរាអាជ្ញា ចុះបង្ក្រាបនិងឃាត់ជនសង្ស័យឡាវខ្មែរទាំង២នាក់នេះ។
លោកមេបញ្ចាការបន្តទៀតថាក្រោយធ្វើការឆែកឆេរទៅលើជនសង្ស័យទាំង២នាក់ខាងលើ ជនជាតិខ្មែរសមត្ថកិច្ចបានរកឃើញគ្រឿងញៀនមួយថង់ធំក្នុងនោះមាន៣០កញ្ចប់តូចក្នុងមួយកញ្ចប់តូចមានប្រភេទថ្នាំមេតំហ្វេតាមីនចំនួន២០០ប្រភេទថ្នាំញៀន(WY)ចំនួន៦០០០គ្រាប់និងបានរកឃើញកាំភ្លើងឆ្នៃមួយដើមដែលជនសង្ស័យយកទៅលាក់ក្នុងគុម្ភឬស្សី។
ចំណែកជនជាតិឡាវម្នាក់ទៀតសមត្ថកិច្ចរកឃើញគ្រឿងញៀនមួយកញ្ចប់ធំប្រភេទ(ម៉ាទឹកកក)មានចំនួន៩៧៨.៦ក្រាមនិងបាននាំខ្លួនជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងបញ្ចូនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តសាកសួរនឹងធ្វើតេះរកសារធាតុញ៉ៀន
ហើយគ្រឿងញៀនទាំងពីប្រភេទ(ICE)ហៅថាម៉ាទឹកកកនិងប្រភេទ(WY)គ្រាប់ត្រូវបានធ្វើតេស្តបឋម ចំពោះមុខជនសង្ស័យជនជាតិឡាវ នឹងជនជាតិខ្មែររកឃើញថាពិតជាមានសាធាតុញៀនពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យខ្មែរឡាវទាំង២នាក់រួមនិងវត្ថុតាងគ្រឿងញៀនខុសច្បាប់ ខាងលើកំពុងរក្សាទុកនៅទីបញ្ជាការអាវុធហត្ថខេត្ត ដើម្បីរៀបកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្តចាត់តាមនិតិវិធីច្បាប់៕ ដោយ! មាស សុផាត














