កម្លាំងទាហានហ្វីលីពីនបានបើកការវាយប្រហារជាទ្រងទ្រាយធំទៅលើខ្មាន់កាំភ្លើងក្រុមឧទ្ទាមMauteដែលមានភាពជិតស្និតនិងក្រុមភេរវកម្ម IS ដើម្បីរំដោះទីក្រុងMarawiមកវិញក្រោយពេលទីក្រុងនេះធ្លាក់ចូលក្នុងដៃក្រុមនេះ។
អ្នកនាំពាក្យកម្លាំងទាហានហ្វីលីពីនលោក Jo Ar Herrera បានបញ្ចាក់ថា កម្លាំងទាហានហ្វីលីពីន កំពុងតែបើកការបោះសម្អាតក្រុមភេរវកម្ម ដែលបានលាក់ខ្លួននៅទីក្រុង Marawi ខ្មាន់កាំភ្លើងប្រមានជិត១០០នាក់កំពុងតែលាកខ្លួននៅក្នុងស្រុកBasang , Malultlut , Bangon ក្នុងទីក្រុង Marawi។
កម្លាំងទាហានរដ្ឋាភីបាលបើកការវាយលុក ពីលើដែនអាកាសនិង ថ្មើជើង ដោយរថក្រោះរថពាសដែក ដណ្តើមគ្រប់គ្រងទីក្រុង ម៉ារ៉ាវី ។ ឧទ្ធម្ភាគច័ក្រ បានវាយប្រហារទីតាំដែលក្រុមម៉ៅទេលាក់ខ្លួន បង្ករឲ្យ ផ្សេងខ្មៅខ្មួរខ្មាញ់នៅតំបន់នោះ។ នៅមុនពេលវាយប្រហារកម្លាំងទាហាន បានជម្លៀសពលរដ្ឋចេញពិតំបន់គ្រោះថ្នាក់តំបន់កន្លែងមានសុវត្ថភាព។
អ្នកនាំពាក្យកម្លាំងទាហានហ្វីលីពិនបានឲ្យដឹងថា ក្រុមឧទ្ទាមបានប្រើប្រាស់បណ្តាញសង្គមដើម្បី បំផ្លោងព័ត៌មានថា កម្លាំងរបស់ខ្លួនជាច្រើនបង្គប់នៅទីនេះ ប៉ុន្តែការពិត មានខ្មាន់កាំភ្លើងតែ ប៉ុន្មានសិបនាក់ប៉ុណ្ណោះ។
នៅពេលនេះរថយន្តយោធា រថពាសដែក រថក្រោះបានបង្ហាញខ្លួននៅគ្រប់ទិសទីក្នុងទីក្រុង ម៉ារ៉ាវី។អ្នកនាំពាក្យកម្លាំងទាហានហ្វីលីពីនបានឲ្យដឹងថា ក្រុមឧទ្ទាម មិនអាចតដៃបានឡើយជាមួយការវាយប្រហាររបស់យោធា។
នៅក្នុងការវាយប្រហារនោះ បណ្តាលឲ្យទាហាន ៥នាក់និងប៉ូលិស ២នាក់ស្លាប់ផងដែរ ។ចំណែក ភាគីក្រុមម៉ៅទេ ក៏មាន១៣នាក់ស្លាប់។
ក្រុមបះបោរម៉ោងទេ បានវាយប្រហារដណ្តើមគ្របគ្រង ទីផ្នែកមួយនៃទីក្រុងម៉ារ៉ាវី កាលពីថ្ងៃទី២៣ខែឧសភា ពេលនោះ ប្រធានាធិបតីឌូទើរទេកំពុងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី។ ក្រោយការវាយប្រហារ ប្រធានាធិបតីក៏បានកាត់បន្ថយពេលវេលាទស្សនកិច្ចហើយវិលត្រឡប់មកប្រទេសវិញបញ្ចាកកម្ចាត់ក្រុមភេរវកម្ម។
ប្រសិនបើហ្វីលីពីន មិនអាច វាយប្រហារកម្ចាត់ក្រុម ឧទ្ទាមដែលជិតស្និតនិងក្រុម IS ទេនោះ ក្រុមនេះ និង «ពង្រីកសំបុក »បង្កើតកូនចៅកាន់តែច្រើន ពេលនោះជាការគ្រោះថ្នាក់យ៉ាងធំ មិនសម្រាប់តែ ហ្វីលីពីនឬឥណ្ឌូនេស៊ីឡើយគឺអាស៊ានទាំងមូល។
ចំណែកនៅប្រទេសហ្វីលីពីន ភាគខាងត្បូងវិញ ក្រុមផ្សព្វផ្សាយសង្គមយុទ្ធសាស្ត្រ ដែលខ្នះខ្នែងភ្ជាក់ខ្លួននឹងពួក ISបានផុសផុលចេញពីក្រុមចោរព្រៃ និងក្រុមអ្នកបំបែកខ្លួនជាច្រើន ហើយរហូតមកដល់ពេលនេះវាបង្ហាញឲ្យឃើញការប៉ះទង្គិចគ្នា ដោយយោធាកាន់តែច្រើនជាងមុន គឺក្រុមពួកឧទ្ទាមMauteកំពុងឡោមព័ទ្ធផ្នែកដ៏ធំនៃទីក្រុង Marawiជាទីក្រុងមូស្លីមដ៏ធំនៅក្នុងតំបន់ Mindanao បន្ទាប់ពីការវាយឆ្មក់របស់កងកម្លាំងសន្តិសុខហ្វីលីពីន ទៅលើទីលាក់ខ្លួនរបស់ ក្រុមឧទ្ទាមត្រូវបានបែកការ៕