សមត្ថកិច្ចនគរបាលក្រុងស្ទឹងសែនឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធនិងគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ធំ ៖ កាលពីវេលាម៉ោង១៣និង៣០នាទីរសៀល ថ្ងៃទី២៤  ខែឧសភា  ឆ្នាំ២០១៧  កម្លាំងជំនាញនគរបាលនៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតាហ៊ូ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន  នៅចំណុច ភូមិក្តី  សង្កាត់ព្រៃតាហ៊ូ  ក្រុងស្ទឹងសែន  ខេត្តកំពង់ធំ  ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់.ស្រី០១នាក់: វត្ថុតាងដកហូតបានថ្នាំញៀនចំនួន០២កញ្ចក់ធំ និងទូរស័ព្ទដៃ០១គ្រឿង។
សមត្ថកិច្ចបានអោយដឹងថា មុខសញ្ញាទាំង០៣នាក់រួមមាន÷ទី១ឈ្មោះ ទេព. វណ្ណី (ហៅនី)  ភេទស្រី  អាយុ ២៥ឆ្នាំ ស្នាក់នៅភូមិទី៦  សង្កាត់កំពង់ធំ  ក្រុងស្ទឹងសែន ខេត្តកំពង់ធំ  ( ជួញដូរ )។ទី២ឈ្មោះ  យន់ .វ៉ាន់ណាត់  (ហៅយុង)  ភេទប្រុស  អាយុ  ១៦ឆ្នាំ  នៅភូមិស្ទឹងសែន  សង្កាត់កំពង់ក្របៅ  ក្រុងស្ទឹងសែន  ខេត្តកំពង់ធំ ( ប្រើប្រាស់ )។ទី៣  ឈ្មោះ  ស្រី. បូណា  ភេទប្រុស  អាយុ ២១ឆ្នាំ  នៅភូមិកំពង់ក្របៅ  សង្កាត់កំពង់ក្របៅ  ក្រុងស្ទឹងសែន  ខេត្តកំពង់ធំ   (ប្រើប្រាស់ )។
ក្រោយឃាត់ខ្លួនកម្លាំងជំនាញនគរបាលនៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ចងក្រងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំចាត់ការបន្ដ ៕ ប៊ុន រិទ្ធី
IMG-20170526-WA0059 IMG-20170526-WA0060


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print