បើកបរបញ្រ្ចាសទិសគ្នា ក្នុងល្បឿនលឿនបុកស្លាប់២នាក់ និងរបួសធ្ងន់២នាក់នៅស្រុកព្រៃកប្បាស

ចែករំលែក៖

ខេត្តតាកែវ ៖ យុវជន ២ នាក់ត្រូវបានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ និង ២ នាក់ទៀតរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍មួយ ដែលហេតុការណ៍នេះកើតឡើងនៅល្ងាចថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅ លើផ្លូវលេខ ១២៩ ចន្លោះគីឡូម៉ែត្រលេខ ១៩-២០ ភូមិអង្គក្រសាំង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

លោក ជុំ ឈឿន អធិការនគបាលស្រុកព្រៃកប្បាស បានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងម៉ូតូ និងម៉ូតូដែលធ្វើដំណើងបញ្រ្ចាសទិសគ្នាក្នុងល្បឿនលឿន ដែលម៉ូតូទី១ម៉ាក Honda Dream C125 ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FG-5211 បើកបរដោយឈ្មោះ ឈុន សុវណ្ណរិទ្ធ ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ចំណែកអ្នករួមដំណើម្នាក់ទៀតមានឈ្មោះ ស្រ៊ាន ម៉ាប់ ភេទប្រុស អាយុ ១៧ ឆ្នាំ ជាសិស្ស របស់នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់ ។

រីឯម៉ូតូមួយគ្រឿងទៀតម៉ាក Honda Dream C125 ពណ៍ខ្មៅ ស៊េរី ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FD-4753 បើកបរដោយឈ្មោះ ចន មករា ហៅ ឡា ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរកសិករ រស់នៅភូមិអង្គសង្កែ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ បានស្លាប់ភ្លាមនៅនិងកន្លែងកើតហេតុ ចំណែកអ្នករួមដំណើរម្នាក់ទៀតឈ្មោះ វង់ ចាវ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបកសិករ រស់នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់ ទាំង ៤ នាក់បើកបរដោយមិនមានពាក់មួកសុវត្តិភាពនោះទេ។

ភ្លាមៗនោះផងដែរអ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកស្រុកព្រៃកប្បាសប៉ុន្តែដោយសារតែមានសភាពធ្ងន់ធ្ងរក៍បានបញ្ជូនបន្តរទៅមន្ទីពេទ្យនៅឯទីក្រុងភ្នំពេញ ។ បច្ចុប្បន្នសាកសពត្រូវបានកម្លាំងជំនាញប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូទាំង ២ គ្រឿងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកដើម្បីក៍សាងសំណុំរឿងតាមនិតិវិធីច្បាប់ ៕ ភ្នំដា

...

unnamed (8) unnamed (7) unnamed (6) unnamed (5)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print