ពលរដ្ឋឃុំកញ្ជរស្រុកកណ្ដៀង ក្តៅក្រហាយអាជ្ញាធរឃុបឃិតគ្នាបំផ្លាញផ្លូវ ខ្សែខ្ទេច

ចែករំលែក៖

 ខេត្តពោធិ៍សាត់៖ ប្រភពព័ត៌មានរាយការណ៍ពីប្រជាជនភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ថា ផ្លូវក្នុងភូមិ ១ខ្សែដែលជាញើសឈាមប្រជាជនសុទ្ធសាទសហការគ្នាកសាងឡើង ដើម្បីសម្រួលចរាចរណ៍ និងផ្សេងៗគ្រប់វិស័យនោះ ត្រូវបានបំផ្លាញស្ទើរស្រុងដោយ(ក្រុមហ៊ុន)រថយន្តដឹកដីឯកជនមួយ។

   ប្រភពរាយការណ៍ខាងលើបន្តថា ផ្លូវដីសក្នុងភូមិរបស់ពួកគាត់ ១ខ្សែនេះ មានទំហំទទឹងប្រវែង ៨ម៉ែត្រ និងបណ្ដោយប្រវែង ៥.០០០ម៉ែត្រ ហើយផ្លូវដីស ១ខ្សែនេះជាញើសឈាមរបស់ប្រជាជនសុទ្ធសាទ ដោយបានសហការគ្នារៃលុយជួសជុលឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ឥឡូវស្ថានភាពផ្លូវបែបនេះមើលឃើញរូបភាពស្រាប់ហើយ តើប្រជាពលរដ្ឋពិសេសសិស្សានុសិស្សមានផលលំបាកបែបណាដែរ? នេះសឲ្យឃើញច្បាស់ថ្នាក់លើខំយកចិត្តទុកដាក់ក្នុងការស្ថាបនាកសាង បែជាថ្នាក់ក្រោម(មូលដ្ឋាន)ខំយកចិត្តទុកដាក់ផ្នែកខាងបំផ្លាញទៅវិញ ធ្វើឲ្យប្រជាពលរដ្ឋចង់អស់ទំនុកចិត្ត។

  ប្រភពរាយការណ៍ខាងលើបន្តទៀតថា បញ្ហានេះមិនមែនទើបនឹងកើតឡើងនោះទេ គឺយូខែមកហើយ ហើយប្រជាជនកឧក្សាផ្ដល់ព័ត៌មានមកអាជ្ញាធរភូមិ.ឃុំឬស្រុកជាហូរហែនោះដែរ តែវាគ្មានប្រសិទ្ធភាពសោះ ករណីនេះត្រូវបានពួកគាត់លើកឡើងថា មូលហេតុការដែលទប់ស្កាត់ក្រុមហ៊ុនរថយន្តដឹកដីមិនបាននេះ ដោយសារតែអាជ្ញារភូមិ.ឃុំឬស្រុកទទួលប្រយោជន៍ភាគរយពីក្រុមហ៊ុន ដើម្បីញ៉ុកចូលហោប៉ៅបុគ្គល ម្យាងទៀតពួកគាត់នៅចាំបានថ្មីៗនេះក្រុមការងារក្រុមប្រិក្សាស្រុកបានចុះទៅពិនិត្យដែរ ប៉ុន្តែការចុះនេះក៍គ្មានប្រសិដ្ឋភាពនោះដែរ បានត្រឹមស្តីបន្ទោសឲ្យប្រជាពលរដ្ឋថាមិនចេះការពារខ្លួនឯងទៅវិញ ដូច្នេះហើយទើបពួកគាត់ទទូចសុំការអន្តរាគមន៍ពីប្រព័ន្ធការផ្សព្វផ្សាយ ដើម្បីឆ្លុះបញ្ចាំងជូនថ្នាក់លើជ្រាប់ជាព័ត៌មាន ៕  បឹុម  ពិន  

...

IMG-20170529-WA0012 IMG-20170529-WA0019 IMG-20170529-WA0017 IMG-20170529-WA0014 IMG-20170529-WA0013 IMG-20170529-WA0016 IMG-20170529-WA0018 IMG-20170529-WA0015 IMG-20170529-WA0010

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print