បុរសម្នាក់ចូលកោសជប់ត្រូវនារីៗលួចលុយអស់៤៥០ដុល្លារ និងដាក់លុយដុល្លារខ្មោចអោយ២០០ដុល្លារវិញ

ចែករំលែក៖

ភ្នំពេញ៖  បុរសម្នាក់បន្ទាប់ពីមិនសូវស្រួលខ្លួនហើយបានទៅកោសជប់នៅហាងម៉ាស្សាមួយកន្លែង ភូមិចោមចៅ សង្កាត់ថ្នល់បំបែក ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបាននារីម៉ាស្សានៅទីនោះបន្លំលួចលុយអស់ចំនួន៤៥០ដូល្លារដោយទុកដូល្លារខ្មោចមកវិញចំនួន២០០ដូល្លារ។ដោយដឹងខ្លួនទាន់ទើបប្តឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៩ខែ ឧសភាឆ្នាំ២០១៧ ឃាត់ខ្លួននារីម៉ាស្សាចំនួន៦នាក់យកមកសាកសួ។

ជនរងគ្រោះឈ្មោះសិុន ខេង ភេទប្រុសអាយុ៤៥   ឆ្នាំ ស្នាក់នៅ  បុរីប៊ុនហួថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ មានស្រុកំណើតនៅខេត្តបាត់ដំបង។

តាមសម្តីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុដោយមិនស្រួលខ្លួនរួបគាត់ក៏បានទៅចូលអោយនារីម៉ាស្សាកោសខ្យល់។ ពេលចូលទៅដល់ស្រាប់តែនារីនោះអោយរួបគាត់ដោះខោអាវហើយយកទៅព្យូនៅជញ្ជាំងចុងជើង។ ខណះកំពុងកោសស្រាប់តែលឺសំលេងមានមនុស្សម្នាក់ទៀតដើរមកភ្លាមនោះរួបគាត់បានងើបមើលខោស្រាប់តែឃើញនៅកន្លែងដដែលតែដោយសារមិនអស់ចិត្តទើបងើបមកឆែលកាបូបមើលឃើញតែលុយដុល្លារ២០០ដូល្លារខ្មោចទើបសួនារីម៉ាស្សានៅតែនាងប្រកែងមិនដឹក។ ក្រោយមកទើបទៅប្តឹងសមត្ថកិច្ចប៉ុស្តិចោមចៅអន្តរាគមន៍និងឃាត់នារីចំនួន៦នាក់យកទៅធ្វើការសាកសួ។

ក្រោយពីឃាត់ខ្លួននារីម៉ាស្សាទាំង៦នាក់ជនរងគ្រោះសណូមពរដោយតែនារីម៉ាស្សាសងលុយអោយគ្រប់ចំនួនគាត់មិនប្តីទេកុំអោយមានរឿងវែងឆ្ងាយ ទើបក្រុមនារីខាងលើព្រមសងលុយដើម្បីបញ្ចប់រឿងនៅប៉ុស្តិ៍ចោមចៅតែម្តង។ គួបញ្ជាក់ថា មួយរយះនេះទិីតាំងម៉ាស្សាក្នុងសង្កាត់ចោមចៅតែងតែលួចបន្លំដូលុយភ្ញៀវដោយដាក់ដូល្លារខ្មោចអោយវិញ៕ សុខាសែនជ័យ

...

image2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print