ប្រកាសអាសន្នធំហើយ សត្វគោក្របីកើតជំងឺសារទឹកងាប់អស់ជាច្រើនក្បាល​ ឈ្មួញកាប់សាច់លក់តាមទីផ្សារក្នុងខេត្តកំពង់ធំ មិនខ្វល់កើតជំងឺឆ្លង

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ចូរបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ប្រយ័ត្នឆ្លងជំងឺសាទឹកពីសត្វគោក្របី ដែលកំពុងតែមានជំងឺ ងាប់អស់ជាច្រើនក្បាលនៅភូមិច្រម៉ាស ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ហើយត្រូវបានឈ្មួញរកស៊ីគោក្របីមួយចំនួន ឃុបឃិតជាមួយមន្ត្រីពេទ្យសត្វ កាប់សាច់យកមកលក់នៅទីផ្សារនានាក្នុងខេត្តកំពង់ធំ មិនខ្វល់ពីសុខភាពប្រជាពលរដ្ននិងគ្មាន់ការបង្ក្រាបនិងទប់ស្កាត់នៅឡើយ។

បើតាមការអោយដឹងពី លោកមេភូមិច្រម៉ាសបានអោយដឹងថា ចាប់តាំងពីថ្ងៃ ២០ មកដល់២៨ ខែ ឧសភា ឆ្នាំ២០១៧នេះ មានសត្វគោ ក្របី បានងាប់ជាបន្ដបន្ទាប់ ក្នុងនោះមាន សត្វគោ ៦ ក្បាល សត្វក្របីចំនួន ២០ ក្បាល និងសត្វដែលកំពុងមានជំងឺត្រូវបានឈ្មួញកាប់សាច់លក់ចេញអស់ចំនួន ៣៥ ក្បាលហើយ ។ លោកមេភូមិបាននិយាយបន្តទៀតថាអ្នកមកប្រមូលទិញសត្វឈឺនិងងាប់ទាំអស់នេះជាឈ្មួញរកស៊ីគោក្របី មកពី ភូមិកំពង់ក្របៅ បានមកសហការជាមួយនិងឈ្មួញដុះស្លែម្នាក់ប្រចាំស្រុកប្រាសាទសំបូរណ៍ ដែលគេស្គាលឈ្មោះ ហ៊ុន ថាន រស់នៅភូមិត្រពាំងជ្រូក ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលធ្លាប់ ល្បី តៗគ្នា ខាងទិញគោកក្របីដែលងាប់ កាប់ យកសាច់ទៅលកនៅទីរួមខេត្ត ។

លោក ខៀវប៉ាង អភិបាលស្រុកប្រាសាទសំបូរ បានប្រាប់ក្នុងកិច្ចសម្ភាសថា សត្វគោ ក្របី ពិតជាមានងាប់មែនដោយងាប់ចាប់តាំងពីថ្ងៃទី២១ មកម្លេះ កាលណេះគ្មានអ្នកណារាយការណ៍មកទេ លុះដឹងដំណឹងនេះ ក្រោយមកលោកបានអោយពេទ្យសត្វចុះទៅមើល តែរហូតមកដល់ថ្ងៃទី២៩នេះ ហាក់ដូចជាស្ងប់ស្ងត់វិញ ។

លោក ចាន់បញ្ញាវ័ន្ដ មន្ដ្រីពេទ្យ សត្វខេត្តកំពង់ធំបានឆ្លើយក្នុងកិច្ចសម្ភាសថា លោកបាន យកចិត្តទុកដាក់ណាស់ចំពោះសុខភាពប្រជាពលរដ្ន ហើយប៉ុន្មានថ្ងៃមុនខ្ញុំបានចុះមកពិនិត្យជំងឺទាំងនេះ រួចរាល់ហើយព្រម ទាំងបានណែនាំដល់អ្នកភូមិ អោយចិញ្ចើមសត្វ ចងខ្សែអោយបានត្រឹមត្រូវកុំចិញ្ចឹម លែង តែអ្នកភូមិមិនសូវ សហការជាមួយមន្រ្ដីជំនាញទេ រាល់ការធ្វើវ៉ាសាំងម្ដងៗ គោ ក្របីផ្អើល មិនអាចចាក់បានទេ លុះមានជំងឺផ្ទុះឡើង ទើបនាំគ្នា ភ័យ ។លោកក៏បានបន្ដថា ខ្ញុំកំពុងតែពង្រឹងមន្រ្ដីនៅតាម សត្វឃាតដ្ឋាននានាថាប្រសិនបើមានសត្វងាប់យកចូលក្នុង សត្វឃាតដ្ឋាន នោះគឺត្រូវតែចាប់ មិនអោយកាប់យកសាច់ទៅ ចរាចរណ៍ក្នុងទីផ្សារឡើយ ហើយពាក់ព័ន្ធនិង សត្វងាប់ទាំងនេះអ្នកភូមិ ត្រូវការកំរៃ ខ្លះ ចំណែកឈ្មួញក៏សំរុកទិញសត្វទាំងនេះដែរ ដែលយើងពុំអាច ទប់ស្កាត់បាន។

លោកសុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ក្នុងកិច្ចសម្ភាស់ ថា លោកនិងពិនិត្យមើលជុំវិញ ករណីសត្វគៅ ក្របី ដែល ងាប់ និងកំពុងឈឺ ត្រូវបានឈ្មួញកាប់យកសាច់លក់ ដើម្បីការពារ សុខភាពបងប្អូន និងប្រជាពលរដ្ន ។ ទោះយ៉ាងណាក៏ដោយប្រជាពលរដ្នសំដែង ភាពភ័យខ្លាច យ៉ាងខ្លាំងចំពោះការយកសាច់សត្វដែលងាប់ និងមានជំងឺមកបរិភោគ ហើយក៏បានសំណូមពរដល់អភិបាលខេត្ត សុំអោយចាត់វិធានការចំពោះឈ្មួញ ដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីសុខភាពប្រជាពលរដ្ន និងចាត់វិធានការក្ដៅលើមន្ត្រីដែលឃុបឃឹត តែងតែធ្វើរបាយការណ៍ ក្បត់និងសកម្មភាពជាក់ស្តែងនៅក្នុងស្រុកប្រាសាទសំបូរណ៍ទាំងនេះផង ៕  ប៊ុន រិទ្ធី

...

18699862_1877728782474868_6765156373520951282_n 18740566_1877728892474857_4311581040827707086_n 18700031_1877728805808199_7431085663152490025_n 18698475_1877728839141529_541487327914661875_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print